Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​វេ​ង​សាខុន​៖ តម្រូវការ​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ មាន​ប្រមាណ​១​លាន​តោន ប៉ុន្តែ​ការផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ប្រមាណ ០,៧៥​លាន​តោន​

​ភ្នំពេញ​៖ ឯកឧត្តម​វេ​ង​សាខុន​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា តម្រូវការ​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ មាន​ប្រមាណ​១​លាន​តោន ប៉ុន្តែ​ការផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ប្រមាណ ០,៧៥​លាន​តោន​។ កម្ពុជា​មិនមែន​នាំចូល​បន្លែ​គ្រប់មុខ​នោះទេ ពោលគឺ​នាំចូល​ប្រភេទ​បន្លែ​តំបន់​ត្រជាក់ មួយចំនួន​ដែល​ពិបាក​ដាំ​នៅ​កម្ពុជា និង​នៅ​រដូវវស្សា​ដែល​មិនមាន​លក្ខណ​:​អំណោយផល​សម្រាប់​ផលិតកម្ម។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានលើកឡើង នូវ​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ​ហេតុអ្វី​នៅ តែ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស ដោយបាន​ធ្វើការ​បញ្ចេញ​ទស្សនៈ​មិន​គ្រប់​គ្រប់​ជ្រុងជ្រោយ ខ្វះ​ការយល់ដឹង​ពី​ស្ថានភាព និង មិនបាន​មើលឃើញ​សកម្មភាព​ជាក់ស្តែង​រប​ស់​ប្រជាកសិករ​នោះទេ ហើយ​ព្រមទាំង​បានធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស អ៊ីស្រាអែល​ទៀតផង មិន​ខុសពី​ទ្រឹស្តី​មួយ​ដែល​បាន​ពោលថា​៖ “​ឮ​មួយរយ​ដង មិន​ស្មើ​បានឃើញ​ម្តង ឃើញ​មួយរយ​ដង មិន​ស្មើ​បានធ្វើ​ម្តង​”​ដូចតទៅ​៖

១. តម្រូវការ​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ មាន​ប្រមាណ​១​លាន​តោន ប៉ុន្តែ​ការផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ប្រមាណ ០,៧៥​លាន​តោន​។ ដូច្នេះ​យើង​អាច​ផ្គត់ផ្គង់​បាន​ប្រហែល ៧៥% ជា​មធ្យម ( ក្រោម​៧០% និង​រដូវរំហើយ​៨០% អាច​ប្រែប្រួល​តាម​រដូវ ពោលគឺ​នៅ​រដូវប្រាំង )​។ កម្ពុជា​មិនមែន​នាំចូល​បន្លែ​គ្រប់មុខ​នោះទេ ពោលគឺ​នាំចូល​ប្រភេទ​បន្លែ​តំបន់​ត្រជាក់ មួយចំនួន​ដែល​ពិបាក​ដាំ​នៅ​កម្ពុជា និង​នៅ​រដូវវស្សា​ដែល​មិនមាន​លក្ខណ​:​អំណោយផល​សម្រាប់​ផលិតកម្ម​។ ២- បច្ចុប្បន្ននេះ មិនមែន​ខ្វះ​ផលិតផល​បន្លែ​ក្នុងស្រុក​ទេ ផ្ទុយទៅវិញ​កសិករ​ដាំ​បន្លែ និង​ប​ណ្ដូ​កសិករ​ជាច្រើន​កំពុង​ប្រមូល​ផល​បន្លែ ប៉ុន្តែ​លំបាក​ដឹក​មក​លក់​នៅ​ភ្នំពេញ​បាន​ដោយសារ​វិធាន​ការបិទ​ខ្ទប់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ជាក់ស្ដែង​តំណាង​ប​ណ្តូ​កសិករ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បានឱ្យដឹងថា​នៅក្នុង​អំឡុងពេល​បិទ​ខ្ទប់​នេះ កសិករ​ពិបាក​លក់​ប​ន្ល​ដោយសារ​ចំនួន​អ្នកប្រមូល​ទិញ​បន្ថែ​ថយចុះ​។ នៅ​ផ្សារ​អី​អន ផ្សារ​ភូមិ​កសិកម្ម​ធម្មជាតិ និង​ហាង​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ​លក់​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិគីមី​ខ្លះទៀត​ក៏​ពុំមាន​បន្លែ​លក់​គ្រប់គ្រាន់​ដែរ ដោយសារ​មានការ​បិទផ្លូវ ពិបាក​ដឹកយក​មក​ភ្នំពេញ ជាពិសេស​ក្រុម​កសិករ​នៅ​ខេត្តមណ្ឌលគិរី និង​ខេត្តកណ្ដាល​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ផ្សារ​ទាំងនេះ​។​

៣- ជាការ​អនុវត្ត​កន្លងមក ក្រសួង​បាន​ខិតខំ​ចងក្រង​សហគមន៍​កសិកម្ម ដើម្បី​ងាយស្រួល​ក្នុង​ការផ្តល់​បច្ចេកទេស ឥណទាន និង​ភ្ជាប់​ទីផ្សារ​លក់​ផលិតផល​តាមរយៈ​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ មកទល់ពេលនេះ យើង​បាន បង្កើត​សហគមន៍​កសិកម្ម​សរុប​ចំនួន ១.២០០​សហគមន៍ ដោយមាន​ម្ចាស់​ភាគហ៊ុន​ចំនួន ១៤៤ ៣០៦​នាក់ និង​ប្រាក់​ភាគ ហ៊ុន​ចំនួន​ប្រមាណ ១២ លាន​ដុល្លារ​អាមេរិក និង​ដើមទុន​សរុប​ចំនួន​ប្រមាណ ២៤,៨ លាន​ដុល្លារ​អាមេរិក ព្រមទាំង​បាន​ចុះ កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ចំនួន ១៦៥ សហគមន៍​។ លើសពីនេះ​ទៀត យើង​បាន​បង្កើត​បណ្តុំ​អាជីវកម្ម​នៃ​អ្នក​ផលិត អ្នក ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម​ចំនួន​១៩២០ បណ្ដុំ​អាជីវកម្ម ដែលមាន​សមាជិក​សរុប ចំនួន ៦១ ៧៣៥ គ្រួសារ​។ ប៉ុន្តែ បញ្ហា​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ និង​សហគមន៍ កសិកម្ម​។​

៤- ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​ជំរុញ​ការចរចា ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​មុខ​ដំណាំ​សំខាន់ៗ ដើម្បី​បើក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​បំណង​នាំ ចូល​កសិផល​កម្ពុជា ដែល​យើង​សម្រេចបាន​ជោគជ័យ​ជាច្រើន​រួចមកហើយ​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២០ យើង​អាច​ផលិត​នូវ ផលិតផល​កសិកម្ម​ស​រុ​ប​បាន​ជាង ២០​លាន​តោន ហើយ​នាំចេញ​កសិផល​សរុប​បាន​ចំនួន​ជាង ១៣​លាន​តោន ដោយ​ទទួល បាន​ចំណូល​ពី​ការនាំចេញ​ប្រមាណ​ជាង ៣ ៤៣៣ លាន​ដុល្លារ​។ ៥- យើង​បាន​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​ទំនើប​ដល់ក​សិ​ករ​រាប់ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​។ ជាក់ស្ដែង​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស ម្ចាស់​កសិដ្ឋាន កសិករ​គំរូ ប្រជាកសិករ និង​សមាជិក​សហគមន៍​កសិក​ម្ម​សរុប​ចំនួន ៣២ ៤៦០​នាក់ និង​គម្រោង​នានា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បណ្ដុះបណ្ដាល​កសិក​រ​ក្នុង​ខេត្ត​គោលដៅ​របស់​គម្រោង​រាប់ម៉ឺន​គ្រួសារ​ទៀត​។

៦- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ត​ជំរុញ​កិច្ច​សា​ហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​វិស័យ កសិកម្ម​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា កាលពី​រាត្រី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ លោក សោម ឆា​យ៉ា បានធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ប្រធានបទ “​ហេតុអ្វី​នៅ តែ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស ដោយបាន​ធ្វើការ​បញ្ចេញ​ទស្សនៈ​មិន​គ្រប់​គ្រប់​ជ្រុងជ្រោយ ខ្វះ​ការយល់ដឹង​ពី​ស្ថានភាព និង មិនបាន​មើលឃើញ​សកម្មភាព​ជាក់ស្តែង​រប​ស់​ប្រជាកសិករ​នោះទេ ហើយ​ព្រមទាំង​បានធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស អ៊ីស្រាអែល​ទៀតផង មិន​ខុសពី​ទ្រឹស្តី​មួយ​ដែល​បាន​ពោលថា​៖ “​ឮ​មួយរយ​ដង មិន​ស្មើ​បានឃើញ​ម្តង ឃើញ​មួយរយ​ដង មិន ស្មើ​បានធ្វើ​ម្តង​” ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ពិសេស​មន្ត្រី ជំនាញ​បច្ចេកទេស​ដែល​បាន និង​កំពុង​ធ្វើ​សកម្ម​ភាពមិន​ខ្លាច​នឿយហត់​នៅ​មូលដ្ឋាន​ជាមួយ​ប្រជាកសិករ ក្នុងការ​បង្កើន​ផលិត ភាព និង​ពិពិធ​កម្ម​កសិកម្ម​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​បដិសេធ​ទាំងស្រុង​នូវ​ទស្សនៈ​រវើរវាយរ​ប​ស់លោក សោម ឆាយ៉ា​៕

​រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ​

×