Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាច្រើន​បាននាំគ្នា ទៅ​ចាក់ វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ ទៅតាម​ទីតាំង​ដែល​បានរៀបចំ ដោយ​គណៈកម្មការ

​ភ្នំពេញ ៖ អនុវត្តតាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​នេះ គេ​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ជា​លើក​ទី​២ នៅតាម​ទីតាំង​មួយចំនួន ដែល​បានរៀបចំ​រួច​ដោយ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​នោះគេ​បានឃើញ​ទីតាំង​មួយចំនួន​មាន​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​បាន​សម្រុក ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​នេះហើយ​នៅ​ទីតាំង​ខ្លះទៀត ក៏​មិនមាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ស​ម្រុ​ល​ទៅ​ចាក់​ច្រើន​ដែរ ។​

គួរ​បញ្ជាក់ដែរថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បានធ្វើ​ការផ្អាក​បណ្ដោះអាសន្ន នូវ​ការចាក់​វ៉ាក់សាំង​នេះ ចំនួន​បី​ថ្ងៃ ហើយ​មកដល់​ថ្ងៃទី ២០ មេសា គណៈកម្មការ​នេះ បាន​បើក​ឱ្យ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​លើក​ទី​២​នេះ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​លើកទីមួយ​រួច ហើយ​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​១៤​ថ្ងៃនោះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បានសម្រេច​ជ្រើស​រើសយក​ទីតាំង​មួយចំនួន ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ចា​ក់នៅ​ទីតាំង​ទាំងនោះ​ជា​លើក​ទី​២ ចៀសវាង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្លាំង​ចំពោះ ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×