Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ៖ ការ​កាន់​រំពាត់​ដេញ​ពលរដ្ឋ​ឲ្យ​ចូល​ផ្ទះ ដូច​ឪពុកម្ដាយ​ប្រដៅ​កូន​ប៉ុណ្ណោះ​, បើ​អ្នក​មិន​ស្ដាប់​ទៀត ត្រូវ​ឃាត់ខ្លួន​មក​ផាកពិន័យ​តាមច្បាប់​កំណត់​

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ៖​ការ​កាន់​រំពាត់​របស់​កងកម្លាំង​សមត្ថកិច្ច ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ផ្ទះ របស់​កងកម្លាំង​មាន​សមត្ថកិច្ច គឺ​គ្រាន់តែ​គំរាម​ប្រជាពលរដ្ឋ ដែល​នៅតែ​គឃ្លើន​ប៉ុណ្ណោះ មិនមែនជា​ការប្រើប្រាស់​អំពើហិង្សា​នោះទេ​។​

​លោក ឃួ​ង ស្រេង បាន​អះអាង​ទៀតថា ការ​កាន់​រំពាន​នេះ​ប្រៀបដូចជា​ឪពុកម្ដាយ ឬ​អាណាព្យាបាល ប្រដៅ​កូនចៅ​ខ្លួនឯង​តែប៉ុណ្ណោះ​។ លោក​បន្ថែមថា ក្នុងករណី​ប្រជាពលរដ្ឋ​នៅតែ​មិន​ស្ដាប់​អាជ្ញាធរ​ណែនាំ ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ ហើយ​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ពិសេស​ចាប់​ផាកពិន័យ តាមច្បាប់​កំណត់​តែម្ដង​។​

​ការ​ចេញមក​បកស្រាយ​របស់លោក ឃួ​ង ស្រេង ធ្វើឡើង​បន្ទាប់ពី​គេ​សង្កេតឃើញថា កងកម្លាំង​មាន​សមត្ថកិច្ច​បាន​កាន់​រំពាត់ ដើរ​គំរាម​ប្រជាពលរដ្ឋ ដែល​នៅតែ​បន្ដ​ដើរចេញ​ក្រៅ​ផ្ទះ​មិន​ស្ដាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ដាក់​ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

គេ​សង្កេតឃើញថា បន្ទាប់ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​កាន់​រំពាត់​ដើរ​គំរាម​ប្រជាពលរដ្ឋ​នោះ ពួកគាត់​ក៏មាន​ការខ្លាច​រអារ និង​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×