Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ដេក​អត់​លក់ ! ទីបំផុត ម្ចាស់​ក្នុង​វីដេអូ​ជល់​ដប​ស្រា ពេល​បើកឡាន​បង្ហោះ​លើ Tik Tok ចេញមក​សុំទោស និង​បញ្ជាក់​ឡើង​ម៉ា​ស្អាត​ថា​… (​វីដេអូ​)

​ភ្នំពេញ ៖ ប្រិយមិត្ត​ជាច្រើន ប្រហែលជា​បានឃើញ​ហើយ ចំពោះ​វីដេអូ​ថ្មី​មួយទៀត នៅលើ​បណ្តាញ​សង្គម Tik Tok ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​២​នាក់ បើកឡាន​បណ្តើរ និង​ជល់​ដប​ស្រា​គ្នា​បណ្តើរ ដោយបាន​បញ្ជាក់​ទៅកាន់​អ្នកមើល​រាល់គ្នា​ថា «​សម័យ​កូ​វីដ អត់​មាន​កន្លែង​ផឹក ទាល់តែ​ជិះឡាន​ក្រឡឹង​ជុំវិញ​ភ្នំពេញ ទើប​ទាន់សម័យ​»​។​

​ពិតណាស់ មហាជន​នៅពេល​បានឃើញ​បែបនេះ ក៏បាន​ដាក់ថា បុរស​ទាំងពីរ​នេះ​មិន​ខុសពី​ក្រុម​ផ្គើន​ដទៃ​ទេ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​គួរ​ចាត់ គួរពិនិត្យមើល​បុរស​ទាំងពីរ​នាក់​ផង កុំ​ឲ្យ​ទាន់សម័យ​ខ្លាំងពេក ខណៈ​គេ​គ្រប់គ្នា​កំពុងតែ​លំបាក សឹង​រក​អ្វី​ហូប​គ្មាន​ផង​នោះ បែរជា​ពួកខ្លួន​ជិះឡាន​ជល់​ស្រា​គ្នា​យ៉ាង​រំភើយ​។​

​តែ​យ៉ាងណា ក្រោយ​ឃើញ​វីដេអូ​ពួកខ្លួន ត្រូវបាន​ផេ​ក និង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បន្ត​ផុស​យ៉ាង​ព្រោងព្រាត ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ប្រតិកម្ម​កាន់តែខ្លាំង​ឡើង​នោះ នៅ​ទីបំផុត ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huor Thim បាន​ចេញមក​ធ្វើការ​បកស្រាយ​ឡើង​ម៉ា​ស្អាត​បែបនេះ​ថា​៖ «​ខ្ញុំ​ឈ្មោះ ហួ ធី​ម ភេទ​ប្រុស អាយុ 26 ឆ្នាំ សូម​ធ្វើការ​បកស្រាយ​ចំពោះ​វីដេអូ​ខាងក្រោម​នេះ​។ ដោយ​ខ្ញុំបាទ​បានឃើញ Page ក៏ដូចជា​ម្ចាស់​អា​ខោ​ន Facebook មួយចំនួន​បាន​យក​វីដេអូ​នេះ​ទៅ​ផុស​ជា​សាធារណៈ កាលពី​ថ្ងៃទី​20.04.2021 ដោយ​វីដេអូ​មួយ​នេះ​ជា​វីដេអូ​ចាស់​នោះទេ ហើយ​ខ្ញុំបាទ​ក៏​មិនបាន​ផុស​ក្នុង Acc facebook ខ្ញុំ​ផ្ទាល់​នោះដែរ ខ្ញុំបាទ​គ្មាន​គោលបំណង​ផ្គើន​រដ្ឋាភិបាល​នោះទេ សូម​បងប្អូន​កុំ​យល់ច្រឡំ​លើ​ខ្ញុំ​ទាំងពីរ​នាក់​អី នេះ​ជា​វីដេអូ​ចាស់​ដែល​ផុស​ក្នុង acc tiktok (​បងហួ​ចិត្ត​មួយ​) តាំងពី​ថ្ងៃទី​11.04.2021 មក​ម្លេះ​។ សូម​អរគុណ បងប្អូន​ទាំងអស់គ្នា​»​។​

​ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​ជាង​នេះ ម្ចាស់​គណនី​ខាងលើ ក៏​បានចេញ​វីដេអូ​សុំទោស និង​ធ្វើការ​រៀបរាប់ បកស្រាយ​លម្អិត​បន្ថែម​ទៀតផង​ដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×