ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ថ្នាក់ដឹកនាំវៀតណាម ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជានឹងអាចជម្នះបាន នូវការលំបាកបង្កដោយរោគរាតត្បាតនេះ ដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេល ឆាប់ៗខាងមុខ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និង ប្រជាជនវៀតណាម ដែលបានផ្តល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ ការផ្តល់ជំនួយសប្បុរធម៌នេះ មិនត្រឹមត បានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រជាជាតិ ទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ : ចេស្តារ


