Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គឹម សន្តិភាព ៖ ការធ្វើ LOCK DOWN របស់​ប្រទេស​នានា លើ​ពិភពលោក​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជម្ងឺ កូ​វីដ​១៩

​ភ្នំពេញ​៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ការធ្វើ LOCK DOWN របស់​ប្រទេស​នានា លើ​ពិភពលោក​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជម្ងឺ កូ​វិដ​១៩ ៖

  • ប្រទេស​បារាំង បិទ 3​ដង សរុប 130​ថ្ងៃ និង ពេលនេះ​កំពុង​បន្ត​បិទ​។​
  • ប្រទេស​កាណាដា បិទ​នៅតាម​ខេត្ត​និង​តាម​តំបន់ រយៈពេល​យូរ 86​ថ្ងៃ ហើយ​កំពុង​បន្ត​នៅ Ontario So​។​
  • ប្រទេស​អាឡឺម៉ង បិទ​2​ដង​នៅ​ក​ម្រឹត​ប្រទេស​ទាំងមូល សរុប 218​ថ្ងៃ​។​
  • ប្រទេស​អៀរ​ឡង់ បិទ​3​ដង ក​ម្រឹត ប្រទេស​ទាំងមូល សរុប 227​ថ្ងៃ​។​
  • ប្រទេស​អុ​ី​ស្រា​អែល 2​ដង សរុប 72​ថ្ងៃ កន្លែង​ខ្លះ 86​ថ្ងៃ​។​
  • ប្រទេស អុ​ី​តា​លី បិទ​3​ដង ក​ម្រឹត ប្រទេស​ទាំងមូល 129​ថ្ងៃ​។​
  • ប្រទេស​សិង្ហ​បុរី បិទ​1​ដង សរុប 55​ថ្ងៃ​។​
  • ប្រទេស​ស្វី​ស បិទ​2​ដង សរុប 83 ថ្ងៃ​។​
  • ប្រទេស អង់គ្លេស បិទ​3​ដង សរុប 213 ថ្ងៃ​។​
  • សហរដ្ឋ​អា​មេ​រិ ច បិទ​រយ​:​ពេល​ខ្លី​និង​រយ​:​ពេល​វែង តាម​រដ្ឋ ដូចជា ៖
    ​កាលីហ្វ័រ​នី បិទ​2​ដង សរុប 110​ថ្ងៃ ញី​វ​យ៉​ក​1​ដង សរុប 83​ថ្ងៃ រដ្ឋ​មី​ឈី​គែន 20​ថ្ងៃ​។​
  • ប្រទេស​វៀតណាម បិទ​1​ដង​ថ្នាក់ជាតិ សរុប 21​ថ្ងៃ និង​តាម​ថ្នាក់ក្រុង​និង ខេត្ត​ពី 35​ដល់​60​ថ្ងៃ​។​
  • ប្រទេស​អូស្ត្រាលី បិទ​តាម​រដ្ឋ ដូចជា មេ​ប៊​ន បិទ​2​ដង សរុប 116​ថ្ងៃ​។​

​ដូច្នេះ​បើ​ប្រទេស​កម្ពុជា​យើង​អាចធ្វើ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ នៅ​ខេត្តកណ្តាល ត្រឹម​រយ​:​ពេល​តែ​១៤​ថ្ងៃ​ហើយ​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩​បាន​នោះ គឺ​ប្រាកដជា​មហា​សំណាង​ណាស់​។
​សូម​បងប្អូន​ចូលរួម​គោរព​វិធានការ​របស់​រាជរដ្ឋាភិបាល​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×