Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស៊ី ជីន​ពីង នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​បៃ​ដិ​ន​លើ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​លើកដំបូង​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​សហរដ្ឋអាមេរិក​ជា​អ្នករៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការចូលរួម​របស់លោក​គឺ​ក្រោយ​ពេលដែល​មានការ​អ​ញ្ចើ​ញ​ពី​លោក​ចូ​បៃ​ដិ​ន ខណៈ​ជំនួប​នេះ​គឺជា​ការជួប​លើកដំបូង​រវាង​មេដឹកនាំ​ប្រទេស​ទាំង​២ ដោយ​គិត​ចាប់តាំងពី​វត្តមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​បានកើត​ឡើង​។​

លោក ចូ​បៃ ដិ​ន​បាន​អ​ញ្ចើ​ញ​មេដឹកនាំ​ជាច្រើន​នៅលើ​ពិភពលោក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​រយៈ​២​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ចូល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​ការកាត់បន្ថយ​ការបញ្ចេញ​កាបូន​ពិភពលោក​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Hua Chunying បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក​ជីន​ពីង​នឹងចូលរួម​កិច្ចប្រជុំ​តាមរយៈ​វី​ឌី​អូ និង​ថ្លែង​សារ​ដែលមាន​សារៈសំខាន់​មួយចំនួនទៀត​។ ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ា​ស៊ី​តោន​បាន​ប៉ះ​ទ​ង្គិ​ត​គ្នា​ជា​បន្តបន្ទាប់ ជុំវិញ​បញ្ហា​ជាច្រើន​ដែល​ទាក់ទង​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​ចោទប្រកាន់​ទៅនឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​លើ​ប្រទេស​ដទៃទៀត​។​

កាលពី​ខែ​មុន ទីក្រុង​អា​ឡា​ស្កា​(​សហរដ្ឋអាមេរិក​) និង​មន្ត្រី​ចិន​បាន​បើក​កិច្ចពិភាក្សា​ដោយផ្ទាល់​ជា​លើកដំបូង​ដែលមាន​បញ្ហា​ប្រឡាក់​ក្រឡា​គ្នា ដោយ​កិច្ចប្រជុំ​ទាំងមូល​មិនមាន​ភាពជោគជ័យ​លើ​ផ្នែក​ការទូត​នោះទេ​។ ប៉ុន្តែ​ប្រទេស​ទាំង​២​ដែលជា​ប្រទេស​មានការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំជាងគេ​លើ​ពិភពលោក​នេះ ត្រូវបាន​ស្វែងរក​ពី​ផលប្រយោជន៍​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​បម្រែបម្រួល​អ​កាស​ធាតុ​នេះ​។​

កាលពី​សប្តាហ៍​មុន បេសកជន​ផ្នែក​អ​កាស​ធាតុ​របស់​សហរដ្ឋអាមេរិក​លោក John Kerry បានធ្វើ​ទស្ស​កិច្ច​ទៅកាន់​ទីក្រុង​សៀង​ហៃ​ដើម្បី​ជួប​ជាមួយ​សម​ភាគី​ចិន​ជា​លើកដំបូង​ដែល​នេះ​ជាការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ដោយ​មន្ត្រីរដ្ឋបាល​លោក​ចូ​បៃ​ដិ​ន​។ បន្ទាប់ពី​ជំនួប​នេះហើយ ប្រទេស​ទាំង​២​បាន​ឯកភាពគ្នា​លើ​សកម្មភាព​ជាក់ស្តែង​( ឆ្នាំ​២០២០) ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​។ កិច្ចពិភាក្សា​នេះ​ក៏បាន​កត់ សម្គាល់​ពី​ការបន្ត​ការ​កិច្ចពិភាក្សា​អំពី​អាកាសធាតុ​ដែល​បាន​បញ្ឈប់​ក្នុងអំឡុងពេល​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ​ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​កន្លងទៅ​៕

ប្រភព​៖ រ៉​យ​ទ័​រ​

×