Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ក្នុង​ថ្ងៃ​ពុធ​នេះ​មាន​ចំនួន​ត្រឹមតែ ៤៨ លាន​រៀល​ប៉ុណ្ណោះ​

​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ក្នុង​ថ្ងៃ​ពុធ​នេះ​បាន​ធ្លាក់​ចុះមក​ត្រឹមតែ ៤៨ លាន​រៀល​ប៉ុណ្ណោះ ​ខណៈស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ថយចុះ ០,០៣% មក​បិទ​ត្រឹម ៦៤០,២៩ ពិន្ទុ​។ ចំណែកឯ​ភាគហ៊ុន​វិញ យើង​សង្កេតឃើញថា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ហ្ក្រេ​ន​ធ្វី​ន (GTI) និង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​កើនឡើង​ចន្លោះ​ពី ២០៛ ទៅ ៤០៛ ដល់ ៦.៥៦០៛ ៤.២២០៛ និង ១៣.០០០៛​។​

ផ្ទុយ​មកវិញ​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​អេស៊ីលីដា ABC បាន​ថយចុះ ១០៛ និង ២០៛ រៀង​គ្នា មក​ត្រឹម ១.៨៦០៛ និង ១៦.៦៨០៛ ប៉ុណ្ណោះ​។ ភាគហ៊ុន កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ផេស​ថិ​ក PEPC បាន​រក្សា​ថ្លៃថេរ​ដដែល​៕​

រក្សាសិទ្ធិដោយ ៖ CEN

×