ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអង្គារនេះបានប្រឈមជាមួយសមភាគីរុស្ស៊ីលោក ហ្លាឌីមៀរ ពូទីនដើម្បីជួបគ្នានៅឯតំបន់ Donbass ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាគ្នាបញ្ចប់បញ្ហាជម្លោះនៅទីនោះហើយនិងភាពតានតឹងត្រង់តំបន់ភាគខាងកើតរវាងរដ្ឋទាំង២។
ការចេញលិខិតអញ្ជើញនៅក្នុងសុន្ទរកថាវីដេអូមួយនៅពេលល្ងាចនោះ លោក Zelenskiy ក៏បានជំរុញដល់អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុង Kyiv ឱ្យផ្តល់សញ្ញាច្បាស់ថាពួកគេពិតជាមានឆន្ទៈគាំទ្រដល់ប្រទេសខ្លួនក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសរុស្ស៊ី។
ទីក្រុង Kyiv និងទីក្រុងម៉ូស្កូបានស្តីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការកើនឡើងនៃការប៉ះទង្គិចគ្នាក្នុងតំបន់ Donbass ដែលកងទ័ពប្រទេសអ៊ុយក្រែនបានប្រយុទ្ធគ្នានៅក្នុងតំបន់ជម្លោះដែលអ៊ុយក្រែននិយាយថា ការប្រយុទ្ធគ្នានេះបានបណ្តាលអោយមនុស្សស្លាប់ចំនួន១៤០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក។
អ៊ុយក្រែនដែលជាសម្ព័ន្ធមិត្តលោកខាងលិច និងជាមួយណាតូបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ីថាជាការបង្កើតកងទ័ពដែលបង្កហេតុនៅតាមព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងនៅតំបន់គ្រីមៀ។ក្នុងនោះ រុស្ស៊ីក៏បានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក និងណាតូថាជាសកម្មភាពបង្កហេតុនៅក្នុងតំបន់សមុទ្រខ្មៅ។
លោក Zelenskiy បាននិយាយថា លោកពូទីន៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅមុខទៀត និងការអញ្ជើញដើម្បីជួបគ្នានៅកន្លែងណាមួយនៅក្នុងតំបន់ នៃប្រទេសអ៊ុយក្រែន Donbass ដែលជាកន្លែងមានសង្គ្រាម។»
ការប្រឈមមុខដាក់គ្នានេះ បានធ្វើឱ្យអ៊ុយក្រែនជំរុញឱ្យរដ្ឋជាសមាជិកណាតូទទួលស្គាល់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាពយោធា។ ហើយប្រទេសនេះក៏បានអំពាវនាវដល់សហគមន៍អ៊ឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើទីក្រុងមូស្គូ ប៉ុន្តែដោយទទួលស្គាល់ថាសហភាពអឺរ៉ុបប្រហែលជាមិនទាន់ត្រៀមខ្លួនដើម្បីធ្វើដូច្នេះនៅឡើយទេ។
ប្រធានាធិបតីលោក Zelenskiy ថ្លែងថា ប្រទេសអ៊ុយក្រែនចង់បញ្ចប់ជម្លោះតាមរយៈការទូត ប៉ុន្តែខ្លួនត្រៀមរួចរាល់ដើម្បីការពារប្រសិនបើរុស្ស៊ីវាយប្រហារ។
តើអ៊ុយក្រែនចង់មានសង្គ្រាមមែនទេ? អត់នោះទេ។ ប៉ុន្តែអ៊ុយតៀមរួចរាល់ហើយមែនទេសម្រាប់សង្គ្រាម? ត្រៀមរួចរាល់ហើយ។នេះបើយោងសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន៕ ប្រភព៖ The Guardian News

