ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃពុធនេះ បានធ្លាក់ចុះមកត្រឹមតែ ៤៨ លានរៀលប៉ុណ្ណោះ
ខណៈ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,០៣% មកបិទត្រឹម ៦៤០,២៩ ពិន្ទុ។ ចំណែកឯភាគហ៊ុនវិញ យើងសង្កេតឃើញថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងចន្លោះពី ២០៛ ទៅ ៤០៛ ដល់ ៦.៥៦០៛ ៤.២២០៛ និង ១៣.០០០៛។
ផ្ទុយមកវិញភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា ABC បានថយចុះ ១០៛ និង ២០៛ រៀងគ្នា មកត្រឹម ១.៨៦០៛ និង ១៦.៦៨០៛ ប៉ុណ្ណោះ។ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងផេសថិក PEPC បានរក្សាថ្លៃថេរដដែល៕រក្សាសិទ្ធិដោយ៖CEN



