បន្ទាយមានជ័យ : មន្ត្រីនិយាយថា អាជ្ញាធរត្រូវជួយពលរដ្ឋរាប់ម៉ឺននាក់ នៅកណ្តាលក្រុងទោះជាប៉ះពាល់ពលរដ្ឋរាប់សិបនាក់នៅជាយក្រុងតវ៉ានឹងកន្លែងចាក់សំរាមថ្មីរបស់ក្រុមហ៊ុនប៉ោយប៉ែតឃ្លីនឺរ ដែលវាបានបង្កក្លិនស្អុយ ប៉ះពាល់សុខភាពនិងរំខានយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ។ ទីតាំងនោះនៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាលជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ “ពួកខ្លួនរាប់សិបគ្រួសាររមានផ្ទះនិងដីចម្ការនៅជុំវិញរណ្តៅដីលោក គាត ហ៊ុល អតីតចៅសង្កាត់ផ្សារកណ្តាលដែលលក់អោយក្រុមហ៊ុនសម្រាមប៉ោយប៉ែតឃ្លីននឺរ ហើយនាំសំរាមកចាក់១សប្តាហ៍មកនេះ បានបង្កប៉ះពាល់សុខភាព អនាម័យ បរិស្ថានយ៉ាងធ្ងន់ធ្ងរពីក្លិនស្អុយ ទឹកស្អុយ និងរុយនាំមេរោគជាដើម “។
នេះបើតាមពលរដ្ឋរស់នៅភូមិទទួលពង្រសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត រួមមានឈ្មោះ អង្គ វណ្ណ, ឈ្មោះ គិន សុគន្ធា ,ឈ្មោះយ៉េន សុធា,អតីតមេភូមិ ស៊ុន សារិន អោយដឹងកាលពីថ្ងៃទី២៣តុលាកន្លងមក។
ពលរដ្ឋថាបានដាក់លិខិតតវ៉ា សុំអន្តរាគមន៍ទៅមេភូមិ ចៅសង្កាត់ អភិបាលក្រុងជាច្រើនលើកសារមកហើយ តែគ្មានដំណោះស្រាយសោះ។ ចឹងហើយបានជាកាលពីរសៀលថ្ងៃទី២២តុលា២០១៧ ពួកគាត់លើកគ្នាតវ៉ានៅនឹងរណ្តៅដីចាក់សម្រាមនិងយកគ្រឿងចក្រចូកផ្តាច់ផ្លូវ២កន្លែងដើម្បីកាត់ផ្តាច់និងជាការតវ៉ាជំទាស់កុំអោយឡានដឹកសម្រាម ដឹកទៅចាក់ទីនោះទៀត។ ដូច្នេះ ពួកគាត់សូមអន្តរាគមន៍ដោះស្រាយពីលោកអភិបាលខេត្ត ពីលោករដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាពិសេសពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផដែរ។
សូមរំលឹកថា កាលដើមឡើយ ទិលានចាក់សម្រាមមានទំហំប្រមាណ៤-៥ហិចតារបស់ក្រុមហ៊ុនបសម្រាមប៉ោយប៉ែតឃ្លីននឺរ(PoiPet Cleaner) នៃក្រុងប៉ោយប៉ែតស្ថិតនៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល។តែវាប៉ះពាល់បរិស្ថាននឹងមនុស្សរាប់ពាន់នាក់ផង ប៉ះពាល់រោងចក្រក្រុមហ៊ុនអេសេវ៉ាដ័និងតំបន់សេដ្ឋកិច្ចពិសេសសានកូផង។
ដូច្នេះ ក្រុមហ៊ុនបានរើប្តូរទីលានចាក់សម្រាមទៅរណ្តៅដីឯកជនរបស់ឯកជននៅភូមិព្រៃគប់សង្កាត់ប៉ោយប៉ែត។ ប៉ុន្តែទៅចាក់ទីនោះ ពលរដ្ឋលើកគ្នាតវ៉ាជាច្រើនលើក ទើបក្រុមហ៊ុនទៅទិញរណ្តៅកាយដីរបស់លោក គាត ហ៊ុល អតីតចៅសង្កាត់ផ្សារកណ្តាលនាភូមិទួលពង្រ វិញ។ ទីនេះ មានពលរដ្ឋតវ៉ាដែរ តែក្រុមហ៊ុនថាជារណ្តៅដីខ្លួនទិញទើប មិនខ្វល់នឹងការតវ៉ាអីឡើយ។
លោក ទូច មុន្នី អភិបាលរងក្រុងប៉ោយប៉ែតទទួលបន្ទុកបរិស្ថានអនាម័យអោយដឹងថ្ងៃទី២៣តុលាថា : ទីលានចាក់សម្រាមត្រូវក្រុមហ៊ុនប៉ោយប៉ែតឃ្លីននឺរទីញនៅទីនោះ ដើម្បីចាក់សម្រាម។ កាលទៅពិនិត្យគឺមានតែផ្ទះពលរដ្ឋ៣-៤ ខ្នង ក្រៅពីនោះជាដីចម្ការ។ ដូច្នេះ ដើម្បីជួយមនុស្សរាប់មឺុននាក់នៅក្រុងប៉ោយប៉ែតដែលមានបញ្ហាបំពុលពីសម្រាម ទោះប៉ះពាល់ពលរដ្ឋ២០-៣០នាក់ឬគ្រួសារ ក៏មិនដឹងធ្វើម៉េចដែរ? លោក ទូច មុន្នី បានបញ្ជាអោយម្ចាស់គ្រឿងចក្រដែលពលរដ្ឋជួលទៅកាយដីផ្តាច់ផ្លូវចូលទៅរណ្តៅចាក់សម្រាមនោះ ពុំនោះទេនឹងចាប់ឃាត់មកអនុវត្តតាមច្បាប់ពីបទបំផ្លាញ់ទ្រព្យសម្បត្តិអ្នកដទៃ។ តែលោកក៏ទទួលស្គាល់ថា ក្រុមហ៊ុនសម្រាមប៉ោយប៉ែតឃ្លីននឺរដែលពលរដ្ឋចេះតែតវ៉ាប្រឆាំងនោះ ក៏គ្មានបច្ចេកទេសអីរឿងដឹកជញ្ជូននិងបំបាត់ក្លិនស្អុយឬបង្ការគ្រោះថ្នាក់ពីបំពុលដែរ។ លោកបន្ថែមថា :ចំពោះមុខនិងទៅអនាគត អាជ្ញាធរ មានសមត្ថកិច្ចនិងអន្តរក្រសួងក្រសួងសាធារណការនិងដឹកជញ្ជូនបានសិក្សានិងអនុម័តគម្រោងគ្រប់គ្រងសម្រាមនិងអាងប្រព្រឹត្តកម្មទឺកកខ្វក់ក្រោមឥណទាមធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយអាជ្ញាធរទិញដីទំហំ៩,៦ហិចតា នៅជាប់ខាងជើងចម្ងាយ១០០ម៉ែត្រ ពីរណ្តៅសម្រាមដែលពលរដ្ឋតវ៉ានៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាលនេះ និងទិញដីធ្វើអាងចម្រោះទំហំ៥ហិចតានៅក្បែរអាងអូខៃដនភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល។
ឮ
លោក ជា សុវណ្ណធួន អនុប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាប្រធានអនុវត្តគម្រោងច្រករបៀងខាងត្បូងនៅខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២៣ តុលាថា: គម្រោងIPU របស់អន្តរក្រសួង ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរដែនដីនិងឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រួមមានទី១- រកទីលានចាក់សម្រាមដោយបានជ្រើសរើសដីទំហំ៩,៦ហិចតា នៅក្បែររណ្តៅដីចាក់សម្រាមនាភូមិទួលពង្រនោះ។ ទី២-បាននឹងកំពុងសាងសង់រោងញែកនិងកៃច្នៃ បែងចែកសម្រាម។ទី៣-មធ្យបាយដឹកជញ្ជូនសម្រាម។ទី៤-កសាងអាងប្រព្រឹត្តកម្មសំណល់រាវ។
លោក ជា សុវណ្ណធួន បានរិះគន់ថា : ពេលក្រុមការងារជំនាញនិងADB ចុះសិក្សាឃើញថា ក្រុមហ៊ុនបសម្រាមប៉ោយប៉ែតឃ្លីននឺរ ដូចជាមិនបានគិតគូរ និងទទួលខុសត្រូវអីនឹងរឿងសម្រាមនេះឡើយ ។ពោលគឺមានតែដឹកសម្រាមទៅចាក់ ហើយចាក់ក្នុងទឹកទៅទៀតទើបបង្កក្លិនស្អុយកាន់តែខ្លាំង ហើយគ្មានកែច្នៃសម្រាម គ្មានដាក់ថ្នាំអីអឹម(EM) បន្ថយបំបាត់ក្លិនស្អុយ ក៏ដូចជាបន្ថយផលប៉ះពាលអនាម័យបរិស្ថានអ្វីឡើយ។
ជំនាញបច្វេកទេសត្រួតពិនិត្យ និងអ្នកសិក្សាក៏មិនយល់ដែរពេលចុះធ្វើការជាមួយក្រុមហ៊ុននេះ បែរជាក្រុមហ៊ុនលើកនិងអួតអាងពីខ្សែខ្នងអ្នកធំអីណាទៅវិញ ? អ្នកយកព៍ត័មានបានជួបនឹងពលរដ្ឋឈ្មោះ នៅ រ៉ាស ភេទស្រី, ឈ្មោះ ប៉ែន ៕ ដោយ : បន្ទាយ