Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ជម្រុញសកម្មភាពចុះត្រួតពិនិត្យគុណភាព និងតាមដានតម្លៃទំនិញនៅលើទីផ្សារ ក្នុងអំឡុងបិទខ្ទប់

ភ្នំពេញ ៖ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួង ពាណិជ្ជកម្ម បានជម្រុញសកម្មភាពចុះត្រួតពិនិត្យគុណភាព និងតាមដានថ្លៃទំនិញតាមបណ្តាផ្សារ និងសម្រប សម្រួលការដាក់លក់ទំនិញ តាមរថយន្តរបស់ក្រសួងពាណិជ្ជកម្ម ដោយអនុវត្តតាមការ អំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេច ពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងដោយមានការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការធានាថា ទំនិញដែលយកមកដាក់លក់ ជូនប្រជាពលរដ្ឋ ដែលកំពុង ជាប់បម្រាមបិទខ្ទប់ មានគុណភាព សមស្រប មិនប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ ដែលត្រូវនាំយកទៅដាក់លក់ ជូនប្រជាពលរដ្ឋ នៅទីតាំងឃ្លាំងស្តុក របស់ក្រុមហ៊ុនហ្រ្គីនត្រេដ បណ្តាឃ្លាំងរបស់ ក្រុមហ៊ុនដៃគូ ផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្ម និងនៅតាមបណ្តាគោលដៅ ដែលរថយន្តចល័ត របស់ក្រសួងពាណិជ្ជកម្ម កំពុងធ្វើសកម្មភាពផ្គត់ផ្គង់ទំនិញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងដំណាក់កាលកំពុងចូលរួមអនុវត្តបម្រាមបិទខ្ទប់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩នេះ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋមាន ឬជួបបញ្ហាលើតម្លៃលក់ និងគុណភាពទំនិញ លើទីផ្សារ សូមមេត្តាទំនាក់ទំនងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.បនៃក្រសួងពាណិជ្ជកម្ម។

ទន្ទឹមនិងនេះ ក្រសួងពាណិជ្ជកម្ម ក៏មានរថយន្តចំនួន៦គ្រឿងសម្រាប់ដឹកទំនិញលក់ជូនប្រជាពលរដ្ឋ ទៅដល់តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ហើយជាមួយគ្នានេះ ក្រសួងក៏នឹងកំពុងរៀបចំស្តង់ សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមផងដែរ។ បរិមាណទំនិញលើរថយន្ត គឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់លក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។
ទំនិញទាំងនោះ រួមមាន៖ អង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជន អាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំឱ្យជួយសម្របសម្រួលការទិញ និងជញ្ជូនដាក់ឱ្យដល់ផ្ទះ។ ទីតាំងលក់ក្នុងតំបន់ក្រហមទាំង ៦កន្លែង៖ ១. នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា ៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង ឬ ទំនាក់ទំនងលេខទូរស័ព្ទ៖

  • 010 248 701 ចំណាប់
  • 017 251 724 សុខ នាង
  • 078 450 550 ភា រុណ
  • 093 937 877 ណែត ម៉ូនីកា
  • 077 744 111 កៅ ស៊ីថា
  • 012 934 088 សែស សុធី ៕រក្សាសិទ្ធិដោយ៖CEN
×