Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសថ្លែង រោគចិត្តមែន! ខឹងឆាតសុំស្រឡាញ់នាងមិនបាន ចុងក្រោយ ជេរនាងឡើងកប់ៗដូចហែកសំពត់…

ភ្នំពេញ ៖ ពិតណាស់ បណ្តាញសង្គមដ៏ទំនើបបច្ចុប្បន្ននេះ គឺបានផ្តល់លក្ខណៈងាយស្រួលខ្លាំងណាស់ សម្រាប់មនុស្សនៅលើពិភពលោក អាចមានទំនាក់ទំនងស្គាល់គ្នាយ៉ាងរហ័ស ប្រៀបដូចនៅក្បែរគ្នាអុីចឹង ដោយគ្រាន់តែ Add friend ទៅកាន់មនុស្សដែលខ្លួនពេញចិត្តជាការស្រេច។ ហើយជាការពិតណាស់ សុភាពនារីៗទាំងឡាយ ជាពិសេសស្រីស្អាត គឺជាមុខព្រួញដ៏សំខាន់បំផុត សម្រាប់មនុស្សប្រុសសុំទាក់ទងសេចក្តីស្នេហា ដែលសឹងតែគ្មានអ្នកណាអាចជៀសបាននោះទេ។

ប៉ុន្តែ ក្នុងនោះ ជឿជាក់ថា អាចនឹងមានមនុស្សប្រុសខ្លះ ក៏ប្រហែលជាខូចផងដែរ ពោលគឺនៅពេលសុំស្នេហ៍គេមិនបាន ក៏បានធ្វើរឿងដ៏មិនល្អ ទៅកាន់មនុស្សស្រីដែលខ្លួនព្យាយាមសុំសេចក្តីស្នេហា។ ជាក់ស្តែង ដូចករណីនេះជាដើម បានកំពុងធ្វើឲ្យមនុស្សជាច្រើន មានការហួសចិត្តជាខ្លាំង នៅពេលឃើញបុរសម្នាក់ ព្រោះខឹងសុំស្នេហ៍នារីម្នាក់មិនបាន ចុងក្រោយ ស្រាប់តែជេរប្រទេចនាងយ៉ាងសាហាវតែម្តង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Meon Mara បានផុសរូបឆាតរបស់បុរសរោគចិត្តម្នាក់ មកសុំស្នេហ៍ពីនាង តាំងចាប់ផ្តើមដំបូង រហូតចុងក្រោយផ្ទុះកំហឹងជេរនាងឡើងកប់ៗ ដោយនាងបានភ្ជាប់សារយ៉ាងខ្លីទាំងក្តៅចិត្តថា «ថាអត់ចង់ post ទេ តែវាហួសហេតុពេក សុំស្រឡាញ់ឯងអត់បាន ជេរឯងទៀត អស់ពាក្យវាចា»។

ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក មហាជនក៏បានដាក់ឲ្យបែបនេះថា៖ «តាំងសីលរាប់ឆ្នាំមកដាច់ត្រឹមងៃនឹង Duma, អាចោររោគចិត្ត add មកដែរ តែខ្ញុំអត់ Confirm ហិហិ, នៅផ្ទះយូរពេកបែកគំនិត អាបែក ដេីរឆាតគេគ្រប់គ្នាហ្នឹង ប្លុកតាំង4ឆ្នាំមុន»។ រីឯនារីខ្លះទៀត ក៏បានប្រាប់ឲ្យដឹងផងដែរថា «ពូនឹងក៏ធ្លាប់ឆាតមកខ្ញុំដែរ ហើយខលទៀត តែខ្ញុំអត់តបសោះ, អាបុិហ្នឹងដើរសុំស្រឡាញ់គេពេញហ្នឹងឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×