Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ព្រឺតតែម្តង ! ក្រោយទៅចាក់វ៉ាក់សាំងរួច ម៉េង កែវពេជ្ជតា ស្រាប់តែពោលពាក្យបែបនេះថា ក្រុមគ្រូពេទ្យគឺសុទ្ធតែជា….

ភ្នំពេញ ៖ ទន្ទឹមនឹងការបិទខ្ទប់នេះផងដែរ នោះការដំណើរការនៃការចាក់វ៉ាក់កូវីដ១៩ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ គឺនៅតែត្រូវបានធ្វើឡើងយ៉ាងរលូនជារៀងរាល់ថ្ងៃ។ ក្នុងនោះផងដែរ គេក៏បានឃើញតារាល្បីៗមួយចំនួន ក៏បង្ហាញមុខទៅចាក់វ៉ាក់សាំងកូវីដជាបណ្តើរៗផងដែរ។

ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញរូបផុសក្នុងហ្វេសប៊ុកលើកដំបូង បង្ហាញពីទិដ្ឋភាពអ្នកនាងទៅចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានបញ្ជាក់ថានេះជាលើកទី២ហើយ។ តែយ៉ាងណា ជាមួយគ្នានោះផងដែរ អ្នកនាង ពេជ្ជតា បានបង្ហាញអារម្មណ៍សប្បាយរីករាយចិត្តមែនទែន ដែលមានឱកាសមកចាក់វ៉ាក់សាំងជាលើកទី២នេះ ជាពិសេស គឺរំភើបចិត្តខ្លាំង នៅពេលបានឃើញក្រុមគ្រូពេទ្យស្វាគមន៍ ដែលសុទ្ធសឹងជាហ្វេនៗរបស់អ្នកតែម្តង។

នេះបើតាមគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំ និងបងប្អូនខ្ញុំបានចាក់វ៉ាក់សាំងលេីកទីពីរ រួចហេីយ ចុះអ្នកវិញ? សូមកុំអោយឱកាសដ៏ល្អនេះរំលងទៅ ប្រយ័ត្នស្តាយក្រោយណា៎ បងប្អូន ! អរគុណក្រុមគ្រូពេទ្យដែលបានបំពេញតួនាទីសម្រាប់ពលរដ្ឋបានយ៉ាងល្អ ជាពិសេស ក្រុមគ្រូពេទ្យយេីងសុទ្ធតែជាហ្វ៊ែនរបស់ពេជ្ជតា ទៀត អរគុណណាស់ហ្វ៊ែន អរគុណសន្តិភាព»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×