Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកគ្រួសារ១២នាក់ ជាប់ចត្តាឡីស័ក ១៧ថ្ងៃ បង្ហោះសុំជំនួយតាមហ្វេសប៊ុក

ភ្នំពេញ ៖ គ្រួសារមួយមានសមាជិក១២នាក់ រស់នៅក្នុងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ធ្វើចត្តាឡីស័ករហូតចំនួន ១៧ ថ្ងៃ ពួកគាត់សម្រេចចិត្តបង្ហោះសារស្វែងរកជំនួយ ទើបចៅសង្កាត់បឹងសាឡាង នាំយកអង្ករជូនពួកគាត់។

តែទោះយ៉ាងណា នៅពេលនេះ គ្រួសារដ៏កម្សត់នេះ បានទទួលការជួយឧបត្ថម្ភពីសប្បុរសជនម្នាក់ ដែលបានផ្តល់ជាអង្ករចំនួន ៣ បាវ និងមី២កេះផងដែរ។ ដោយក្នុងនោះ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថា៖ «សូមថ្លែងអំណរគុណដល់ក្រុមការងារបងប្រុស (តាំង គឹមលេង) ដែលបានយកអង្គរ និងមី មកដល់ក្រុមគ្រួសាររបស់ខ្ងុំដែលកំពុងតែខ្វះខាតស្បៀងហូប។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×