Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១ករណី ជាមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងផែនការ

ភ្នំពេញ ៖ ក្រសួងផែនការបានឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមេសានេះថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ វង្ស សុខនី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងផែនការ ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ(គ្មាន) ផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវបានឆ្លងវីរុសកូវីដ-១៩ ពីភរិយារបស់ គាត់ឈ្មោះ ជុន ម៉ឹង អាយុ ៣៦ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋានវីឡាលង្កា ដែលត្រូវបានក្រសួងសុខាភិបាល រកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

លោក វង្ស សុខនី បានមកទទួលការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ នៅទីស្តីការក្រសួងផែនការ ក្នុងចន្លោះម៉ោង៣:០០នាទី ដល់ម៉ោង៤:០០នាទីរសៀលនា ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ក្រៅពីពេលវេលាខាងលើនេះ លោក វង្ស សុខនី ពុំដែលមានវត្តមាននៅទីស្តី ការក្រសួងផែនការនោះទេ។ លោក វង្ស សុខនី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ នេះ។

ជាមួយគ្នានេះ ក្រសួងផែនការបានជូនដំណឹងដល់អ្នកណាដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ វង្ស សុខនី ដោយផ្ទាល់ ត្រូវទៅយកសំណាកនៅតាម ទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខភាព ចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្កល ព្រមទាំងដាក់ ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័ក នៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ លេខ ១១៥ ដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ និង ៣ការពារ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្ដារ

×