Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកចំនួន ៤ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងម៉ាក SWISS ENERGYគ្មានលេខបញ្ជីកា ឬលេខប្រវទន៍

ភ្នំពេញ ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៤ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងម៉ាក SWISS ENERGYគ្មានលេខបញ្ជីកា ឬលេខប្រវទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៤ ឈ្មោះ៖ ១-Swiss-Mado Vita ២-សុខភាព និង សម្រស់ ៣-So Riya ៤-Rorea Willian Moriyruach កំពុងផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព និងគ្រឿងសម្អាង ម៉ាក SWISS ENERGY CHILOSLU oth: 9-SWISS ENERGY ANTISTRESS, SWISS ENERGY by Dr. FRE Liposomal Face Serum M-SWISS ENERGY CALCIVIT, G-SWISS ENERGY VISIOVIT, &-SWISS ENERGY ANTIAGE D-SWISS ENERGY SLIM LINE -SWISS ENERGY VITAMIN C, G-SWISS ENERGY KIDS MULTI VITAMINS, 8-SWISS ENERGYHERBS BLACK GARLIC 90-SWISS ENERGY by Dr. FREI Hydrating Facial Tonic. 99-SWISS ENERGY by Dr FREIMoisture Eye Cream, ១២-SWISS ENERGY by D FREI 2AH Am Age Crean ដែលគ្មានលេខបច្ឆិកា ឬលេខប្រវេទន៍ពីក្រសួង សុខាភិបាល គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរ ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជី ឬ លេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង គ្រប់ប្រភេទ សូមពិនិត្យមើលលតាប់ត្របច្ឆិកា ឬប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្របច្ឆិកា និងប្រវេទន៍ ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ចិកា ឬប្រវេទន៍ដូចមានគំរូភ្ជាប់ជាមួយ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀត នោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ ផលិតផល បំប៉នសុខភាព និងគ្រឿងសម្អាង ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនេះពុំអាចធានា បាននូវគុណភាព និងសុវត្ថិភាពបានឡើយ ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។

ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×