ក្មេងវ័យជំទង់១២ឆ្នាំម្នាក់នៅ Argentina សំណាងរួចផុតពីចង្កូមមច្ចុរាជ ក្រោយពេលរន្ទះបាញ់ចំតែម្តង ខណៈពេលកំពុងដើរលេងក្នុងសួនច្បារពេលមេឃកំពុងភ្លៀង។
រន្ទះបាញ់ចំ តែក្មេងអាសង់ទីននេះនៅមានជីវិតពុំគួរឲ្យជឿ
ខណៈពេលដែលក្មេងវ័យ១២ឆ្នាំនេះ ត្រូវរន្ទះបាញ់
តាម DailyMail អ្នកស្រី Carolina Kotur នៅទីក្រុង Posadas, Argentina ដោយចៃដន្យថតបាននូវហេតុការណ៍ដ៏កម្រគ្រាដែលកូនប្រុសរបស់ខ្លួនត្រូវរន្ទះបាញ់។ រូបភាពនៃវីដេអូបានបង្ហាញឲ្យឃើញក្មេងអាយុ១២ឆ្នាំរូបនេះ កំពុងកាន់ឆ័ត្រដើរលេងនៅសួនច្បារពេលមេឃកំពុងភ្លៀងធំ ស្រាប់តែរន្ទះមួយបានបាញ់ចំឡើងខ្ទាតផ្កាភ្លើង អ្នកស្រី Kotur ឲ្យដឹងថា កូនស្រីអ្នកស្រីពិតជាមានសំណាងណាស់ដែលនៅមានជីវិត ។
អ្នកស្រី Kotur រំលឹកឡើងវិញថា “ពេលនោះជាវេលាព្រឹកព្រលឹម ហើយពេលនោះខ្ញុំកំពុងនៅក្នុងបន្ទប់កំពុងលួងលោមកូនស្រីព្រោះវាខ្លាចផ្គររន្ទះណាស់ ខណៈពេលនោះកូនប្រុសរបស់ខ្ញុំកំពុងដើរលេងពេលមេឃកំពុងភ្លៀង ហើយខ្ញុំយកទូរស័ទ្ទមកថត ព្រោះចង់លេងសើចជាមួយកូន ។ ស្រាប់តែរន្ទះមួយបានបាញ់ចំវា អរគុណព្រះជាម្ចាស់ដែលពុំមានរឿងអ្វីកើតឡើង”៕ ដោយ ៖ សូយន