Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារច្បារអំពៅ និងផ្សារបន្លែច្បារអំពៅ ត្រូវបិទទាំងស្រុង រយៈពេល១៤ថ្ងៃ មូលហេតុមានអាជីវករឆ្លងកូវីដ១៩

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់ពីសំណាក់លោកប្រធានផ្សារទាំង២រូប គឺប្រធានផ្សារច្បារអំពៅ និង លោកប្រធានផ្សារបន្លែច្បារអំពៅ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ខែមេសានេះថា ដោយទទួលបានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ និង សាន់ ប៊ុនណា ប្រធានផ្សារបន្លែ ដោយបានចុះផ្សព្វផ្សាយបិទផ្សារច្បារអំពៅ និង ផ្សារបន្លែច្បារអំពៅទាំងស្រុង ក្នុងរយ:ពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខ នេះតទៅ ដោយមូលហេតុមានបងប្អូនអាជីវករបានឆ្លងជំងឺកូវីដ១៩ ។
ហើយម្យ៉ាងទៀតចំពោះបងប្អូនអាជីវករ ដែលត្រូវទៅយកសំណាក ត្រូវតែបន្តយកសំណាកឲ្យបានគ្រប់ៗគ្នា ដេីម្បីសុវត្ថិភាព សុខភាពរបស់បងប្អូន និងគ្រួសារផងដែរ។ ដូចនេះសូមគោរពជូនពរបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា និង ជៀសផុតពីជំងឺឆ្លងកូវីដ១៩ និង សូមជូនពរបងប្អូនដែលវិជ្ជមាន សូមឆាប់ជៀសះស្បេីឡេីងវិញផងដែរ។

នៅល្ងាចថ្ងៃទី២៣ខែមេសានេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋបាន ឆ្លងវីរុសកូវីដ ១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” យ៉ាងរហ័ស គួរឲ្យព្រួយបារម្មណ៍ ដែលចាំបាច់ត្រូវមាន វិធានការដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ចំពោះមុខ រដ្ឋបាលខណ្ឌច្បារអំពៅ សូមផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារច្បារអំពៅ និងផ្សារបន្លែស្ថិត ក្នុងសង្កាត់ច្បារអំពៅទី២ ក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងតំបន់ទីផ្សារខាងលើ ។ រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមក ធ្លាប់បានចេញចូលផ្សារទាំងពីរខាងលើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាក រកមេរោគកូវីដ-១៩ ជាបន្ទាន់នៅទីតាំងទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុនប៉េងហួត ស្ថិតនៅខាងជើងផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត ។
រដ្ឋបាលខណ្ឌច្បារអំពៅ មានការជឿជាក់ថាអាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មក្នុង ផ្សារច្បារអំពៅ និងផ្សារបន្លែ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×