Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុន សរុបបានងើបឡើងមកវិញ កាលពីថ្ងៃសុក្រ

ភ្នំពេញ ៖ បន្ទាប់ពីមានការធ្លាក់ចុះក្រោម ១០០លានរៀល រយៈពេលពីរថ្ងៃជាប់គ្នារួចមក គេសង្កេតឃើញថាទំហំជួញដូរភាគហ៊ុនសរុប កាលពីថ្ងៃសុក្រ បានងើបឡើងមកវិញដល់ ១៧៣,១៩ លានរៀល ហើយក្នុងនោះ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បាននាំមុខគេ ដោយមានចំណែកប្រមាណ ៤៤% នៃទំហំសរុប។ ទន្ទឹមនឹងនេះ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានកំណើន ០,៣៣% បន្ថែមទៀត ដែលបិទនៅ ៦៤៣,៦៩ ពិន្ទុ។

ភាគហ៊ុនចំនួន បី រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) មានការកើនឡើង រហូតដល់ថ្លៃ ៦.៦៤០៛ ១.៨៨០៛ និង ១៦.៧៨០៛ រៀងគ្នា ដោយមានចន្លោះកំណើនពី ១០៛ ទៅ ៦០៛ ក្នុងមួយហ៊ុន។ ភាគហ៊ុនទាំង ៤ ដែលនៅសល់គឺរក្សាថ្លៃថេរដដែល ដែល ហ្ក្រេនធ្វីន (GTI) បានបិទនៅ ៤.២០០៛ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅ ១៣.០២០៛ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នៅ ១៣.០០០៛ និង ផេសថិក (PEPC) នៅ ៣.០៦០៛៕រក្សាសិទ្ធិដោយ៖CEN

×