ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត ចាប់ពីម៉ោង ២០ (ម្ភៃ)យប់ ដល់ម៉ោង ៥ (ប្រាំ) ព្រឹក ជាកំហិត លើកលែងតែចំពោះករណ៍ ដូចខាងក្រោម៖
- ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ
- ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិត បញ្ចាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
- ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័នរីង្គភាព
- ការធ្វើចរាចររបស់រថយន្តកុងតឺនឺ រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញផ្ទាត់ធាការដ្ឋានសំណង់
រថយន្តបាញ់បេតុង រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វិជ្ជសាស្ត្រ
- ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ខាងលើ នឹងត្រូវទទួល ទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ រក្សាសិទ្ធិដោយ: ចេស្តារ








