Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លក្ខខណ្ឌណែនាំថ្មី ! អ្នកធ្វើដំណើរឆ្លងខេត្ត ត្រូវធ្វើតេស្តរកកូវីដ និងធ្វើចត្តាឡីស័ក ជាចាំបាច់ សម្រាប់អ្នកដែល….

ភ្នំពេញ ៖​ មហាជនបានជ្រាបហើយ ទាក់ទងនឹងរឿងផ្អើលថា រាជរដ្ឋាភិបាលបើកឲ្យធ្វើដំណើរឡើងវិញ នៃការបិទខ្ទប់រាជធានីភ្នំពេញ ប៉ុន្តែ នេះគ្រាន់តែជាការយល់ច្រឡំប៉៉ណ្ណោះទេ គឺតាមពិតរាជរដ្ឋាភិបាលបើកឲ្យឆ្លងចេញចូលលក្ខណៈខេត្តប៉ុណ្ណោះ។

នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ គឺនៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ។ សូមបញ្ជាក់ថា ការបញ្ចាក់ឲ្យបានច្បាស់នេះ របស់លោកអភិបាលរាធនីភ្នំពេញ ធ្វើឡើងភ្លាមៗ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

ដោយឡែក ងាកមកដឹងលក្ខខណ្ឌចេញចូលឆ្លងខេត្តវិញ បើយោងតាមសេចក្តីណែនាំថ្មី ៤ ចំណុច របស់រាជរដ្ឋាភិបាលធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដដែល ស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅ ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត ដោយក្នុងចំណុច៣ បានកំណត់ថា ខេត្តនិមួយៗ ត្រូវធ្វើតេស្តរកកូវីដ លើអ្នកដំណើរដែលចេញពីតំបន់ផ្ទុះការឆ្លងកូវីដ និងត្រូវឲ្យធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរ ដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅ រយៈពេលវែង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ដោយឡែក ចំពោះ អ្នកធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្ម របស់ស្ថាប័ន សាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរ ស្នាក់នៅរយៈពេលខ្លី ( តិចជាង ១សប្តាហ៍ ) គណៈអភិបាលខេត្ត ក៏ត្រូវសហការជាមួយមន្ត្រីសុខាភិបាល រៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ១៩ផងដែរ។

ក្នុងនោះ បើតាមសេចក្តីណែនាំ បានបញ្ជាក់លម្អិតថា សម្រាប់អ្នកធ្វើ ដំណើរ ចេញពីតំបន់ ដែលផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ គណៈអភិបាលខេត្ត ត្រូវចាត់វិធានការ ដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាក របស់អ្នកធ្វើដំណើរ ដើម្បីវិភាគ រហ័ស រកមេរោគកូវីដ១៩ ការពង្រឹង វិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ការអនុវត្តវិធានការ ធ្វើចត្តាឡីស័ក ចំពោះ អ្នកដំណើរដែលវិលត្រឡប់ មករស់នៅ ឬស្នាក់នៅ រយៈពេលវែង នៅក្នុងភូមិសាស្ត្រ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សេចក្តីណែនាំដដែល ក៏បានលើកឡើងថា ដោយឡែក ចំពោះ អ្នកធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្ម របស់ស្ថាប័ន សាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរ ស្នាក់នៅរយៈពេលខ្លី ( តិចជាង១សប្តាហ៍ ) គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ១៩។ ក្នុងករណីដែលរកឃើញថា វិជ្ជមានមេរោគកូវីដ១៩ គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រី សុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។ ផ្ទុយទៅវិញ ក្នុងករណីដែលពុំរកឃើញវិជ្ជមានមេរោគកូវីដ១៩ អ្នកធ្វើដំណើរ នោះ ត្រូវបានអនុញ្ញាតឲ្យចូលទៅស្នាក់នៅ និងបំពេញការងារ ដោយត្រូវជូនដំណឹង អំពីទីកន្លែង ស្នាក់នៅដល់អាជ្ញាធរ ដែនដីសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាត សុវត្ថិភាព នៅក្នុងអំឡុង ពេល ដែលខ្លួន ស្នាក់នៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×