Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍បន្ថែមទៀត ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម , តំបន់លឿងទុំ និង តំបន់លឿង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម , តំបន់លឿងទុំ និង តំបន់លឿង ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០និង០០ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចថា បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា តំបន់ក្រហមសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ តំបន់លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×