Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​បង្កបង្កើនផល​ស្រូវវស្សា​បាន​ជាង ២​លាន​៦​សែន​ហិកតា​

​ភ្នំពេញ​៖ ទាក់ទង​ទៅនឹង​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ដែល​កសិករ​ដាំ​ដុះ​បាន​ជាង ២​លាន​៦​សែន​ហិកតា និង​កំពុងធ្វើការ​ច្រូតកាត់​ជា​បណ្តើរៗ​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ បន្ត​តាមដាន​លើ​ស្ថានភាព​ទឹក សម្រាប់​ផ្គត់ផ្គង់​ដល់​ស្រូវវស្សា​ទាំងនោះ ។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ នា​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ ដោយមាន​ការចូលរួម​ពី​ជា​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីជាន់ខ្ពស់ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ទាំង ២៥ រាជធានី​-​ខេត្ត និង​មន្ត្រី​បច្ចេកទេស ដើម្បី​ពិនិត្យ ពិភាក្សា​ទៅលើ​ការងារ​ដែល​បាន និង​កំពុង​អនុវត្ត និង​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់ ។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​បន្ថែម​ដល់​គ្រប់​អង្គភាព​ជំនាញ​ឲ្យ​បង្កើន​ការយក​ចិត្រ​ទុកដាក់ ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ និង​ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ ជាមួយគ្នានេះ ស្ថានីយ​បូមទឹក និង​ម៉ាស៊ីនបូមទឹក​គ្រប់​ប្រភេទ ក៏ត្រូវ​ពិនិត្យ ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ជួយ​អន្តរាគមន៍​ដំណាំ​ស្រូវប្រាំង​របស់​បងប្អូន​ប្រជាកសិករ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ៕​ ដោយ​៖​ជាលី​

×