Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបះបោរមីយ៉ាន់ម៉ា និយាយថា ខ្លួនបានកម្ទេចមូលដ្ឋានយោធានៅជិតព្រំដែនថៃ

ក្រុមបះបោរជនជាតិភាគតិចមួយក្រុមបានចាប់ និងដុតបំផ្លាញមូលដ្ឋានយោធាមួយ នៅភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងទៅតាមមន្ត្រីមួយរូបរបស់ក្រុមការ៉ែន។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដែលបណ្តាលឱ្យមានការបះបោរមួយបានកើតឡើង ហើយស្របពេលគ្នាដែរ គេក៏បានឃើញកងកម្លាំងសន្តិសុខមានការកើនឡើងខ្លាំង ដើម្បីបង្ក្រាបប្រឆាំងទៅនឹងក្រុមបាតុករយ៉ាងសាហាវ។
ចលនាប្រឆាំងនឹងរដ្ឋប្រហារបានទទួលការគាំទ្រ យ៉ាងទូលំទូលាយនៅទូទាំងប្រទេសរួមទាំង ក្រុមបះបោរប្រដាប់អាវុធមួយចំនួនដែល បានប្រយុទ្ធប្រឆាំងនឹងយោធាដើម្បីស្វ័យភាពជាច្រើនទៀត។

សូមជម្រាបថា ក្នុងចំណោមអ្នកប្រឆាំងខ្លាំងជាងគេចំពោះរដ្ឋប្រហារយោធា គឺសហភាពជាតិខារ៉ន (KNU) ដោយក្រុមនេះ បានប៉ះទង្គិចជាមួយយោធានៅក្នុងទឹកដីរបស់ពួកគេ នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។

យ៉ាងណាមិញ នៅថ្ងៃអង្គារនេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតនៅក្នុងរដ្ឋការ៉ែន ជិតដងទន្លេ Salween ដែលជាតំបន់កំណត់ព្រំដែនមួយផ្នែក ហើយក្នុងនោះប្រជាជនរបស់ភាគីថៃបានរាយការណ៍ថា ពួកគេលឺស្នូរកាំភ្លើង និង ការផ្ទុះចេញពីខាងក្នុងប្រទេសមីយ៉ាន់ម៉ា។

កាលពីខែមុនបន្ទាប់ពី KNU(សហភាពជាតិការ៉េន) បានវាយលុកមូលដ្ឋានយោធានៅក្នុងតំបន់តែមួយ ក្នុងនោះរបបយោធាបានឆ្លើយតបជាមួយ នឹងការវាយប្រហារតាមអាកាសជាច្រើន នៅក្នុងកំឡុងពេលយប់ដែលជាការវាយប្រហារនេះ គឺការប្រើប្រាស់ការវាយលុកតាមអាកាសលើកដំបូង នៅក្នុងរដ្ឋការ៉ែនក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។
លោក Padoh Saw Taw Nee ប្រធានផ្នែកកិច្ចការបរទេសរបស់ KNU បានប្រាប់ AFP បែបនេះថា កងទ័ពរបស់យើងបានកាន់កាប់ជំរុំយោធាភូមាហើយ។

លោកបន្ថែមថា ការប្រយុទ្ធគ្នាបានកើតឡើងប្រហែលម៉ោង ៥ ព្រឹកហើយជំរុំនេះត្រូវបានដុតបំផ្លាញចោល។
អ្នកស្រី ហាកា ដែលជនជាតិភាគតិចការ៉េន និងជាអ្នកស្រុករស់នៅជាយូរក្នុងតំបន់ Mae Sam Laep នៅជាប់ព្រំប្រទល់ថៃបាននិយាយថា យើងបានឃើញទាហានភូមា ៥ ទៅ ៦ នាក់រត់ចុះទៅមាត់ទន្លេហើយពេលនោះ យើងបានឃើញ KNU បាញ់សម្លាប់ពួកគេប៉ុន្តែវាពិតជាងងឹតណាស់” ។ អ្នកស្រី ហាកា ជាអ្នកភូមិបាននិយាយថា អ្នកភូមិខ្លះបានចាកចេញពីផ្ទះរបស់ពួកគេ ទៅទីប្រជុំជនផ្សេងទៀតដោយសារតែភ័យខ្លាច ការសងសឹកពីយោធាមីយ៉ាន់ម៉ា។
អ្នកស្រីបានប្រាប់ AFP ថា៖ «គ្មាននរណាម្នាក់ហ៊ានស្នាក់នៅទេ … ពួកគេរត់ចេញតាំងពីព្រឹកព្រលឹមពេលការប្រយុទ្ធគ្នាបានចាប់ផ្តើម។ បើយោងទៅតាមក្រុមអ្នកឃ្លាំមើល ស្ថានភាពក្នុងតំបន់មានចំនួនអ្នកស្លាប់បានបញ្ជាក់ថា កងកំលាំងសន្តិសុខបានសម្លាប់ជនស៊ីវិលជាង ៧៥០ នាក់ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈមក៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

×