ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីអាយុ ១៧ ឆ្នាំម្នាក់ ដែលលេចចេញនូវភាពដ៏ចម្លែក ដេកលង់លក់អស់រយៈពេលជាច្រើនថ្ងៃ ត្រូវបានគេដាក់ឈ្មោះថាជា “ការដេកលក់សម្រស់ពិតៗ” មកពីភាគខាងត្បូង Kalimsntan។
Echa ជាក្មេងស្រីម្នាក់ មកពី Banjarmasin តំបន់ Kalimantan ប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យផ្ទុះភ្ញាក់ផ្អើលលើកដំបូង នៅក្នុងឆ្នាំ២០១៧ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយជាតិ បានរាយការណ៍ថា នាងបានដេកលក់អស់រយៈពេល ១៣ ថ្ងៃ ជាប់គ្នា។ នាងបានឆ្លងកាត់ដំណាក់កាលដ៏គួរឲ្យព្រួយបារម្ភ២ ចាប់ពីពេលនោះមក នៅពេលនាងដេកក្នុងរយៈពេល១កន្លះ ប៉ុន្តែ កាលពីសប្តាហ៍មុន ស្ថានភាពរបស់ Echa បានកាន់តែអាក្រក់ទៅៗ ហើយនាងបានដេកលក់យ៉ាងស្កប់ស្កល់ អស់រយៈពេលប្រហែលជា ៧ ថ្ងៃ។ ឪពុកម្តាយរបស់នាងបាននាំនាងទៅមន្ទីរពេទ្យ Ansari Saleh នៅ Banjarmasin ប៉ុន្តែ តាមរយៈការធ្វើសេត្ត បានរកឃើញថានាងពុំមានបញ្ហាអ្វីនោះទេ។ ទីបំផុត ក្មេងស្រីជំទង់នេះបានភ្ញាក់ពីគេ ក្រោយរយៈពេលសរុប ៩ ថ្ងៃ ប៉ុន្តែ គ្រូពេទ្យនិយាយថា នាងនៅខ្សោយនៅឡើយ។

គ្មាននរណាម្នាក់ដឹងថា មូលអ្វីដែលបណ្តាលឱ្យគេងយូរខុសប្រក្រតីរបស់ Echa ទេ ប៉ុន្តែរោគសញ្ញាបានបង្ហាញថា នាងកំពុងមានជំងឺ hypersomnia – ជាជំងឺប្រព័ន្ធសរសៃប្រសាទដ៏កម្រមួយ ដែលបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍ងងុយគេងខ្លាំងបំផុត ក្នុងថ្ងៃហើយដេកលក់យូរ។ ជំងឺសរសៃប្រសាទមានច្រើនទម្រង់ ហើយមានមូលហេតុជាច្រើនដែល អាចបណ្តាលមកពីការខូចខាតផ្នែកសរសៃប្រសាទ ដល់កត្តាហ្សែន និងរបួសខាងរាងកាយ ឬអារម្មណ៍។

លោក Mulyadi ឪពុករបស់ Echa បានប្រាប់ថា គាត់បានព្យាយាមដាស់កូនស្រីជាច្រើនដង ប៉ុន្តែគ្មានបានផលអ្វីទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនាងត្រូវបានគេរាយការណ៍ថា បានទំពារ និងលេបអាហារនៅក្នុងពេលកំពុងដេក នៅពេលត្រូវបានផ្តល់អាហារចិញ្ចឹមដោយឪពុកម្តាយរបស់នាង ហើយគេងមិនលក់ នៅពេលនាងត្រូវការប្រើបន្ទប់ទឹក។ លោក Mulyadi បាននិយាយថា នាងបាននោម នៅពេលដែលនាំទៅបន្ទប់ទឹក និងអង្គុយលើចានបង្គន់។
រោគសញ្ញានៃការគេងដ៏មិនប្រក្រតីនេះ នាពេលបច្ចុប្បន្ន ត្រូវបានគេនិយាយថាគ្មានការព្យាបាលនោះទេ ប៉ុន្តែឪពុកម្តាយរបស់ Echa សង្ឃឹមថា យ៉ាងហោចណាស់ រោគសញ្ញារបស់នាងអាចត្រូវបានគ្រប់គ្រងបានល្អជាងមុន ដូច្នេះនាងអាចរីករាយនិងជីវិតធម្មតា។
គួរបញ្ជាក់ថា Sharik Tovar ក្មេងស្រីជំទង់ម្នាក់ផងដែរ មកពីកូឡុំប៊ី ក៏ត្រូវបានគេរាយការណ៍ថា បានដេករហូតដល់រយៈពេល ២ ខែ ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




