Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខមាត់ខ្លោចអស់ហើយ ! ព្រោះតែដើម្បីសេចក្តីសុខប្រជាជន និងប្រទេសជាតិ គាត់ស៊ូណាស់ ទាំងបាយហួសម៉ោង ពិតជាគួរឲ្យអាណិតណាស់(វីដេអូ)

ភ្នំពេញ ៖ ក្នុងមួយរយៈពេលចុងក្រោយ នៃការបិទខ្ទប់នេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលឆ្លងរាលដាលក្នុងសហគមន៍កាន់តែខ្លាំង ឃើញថា ទាំងកងទ័ពអាវស និងកងកម្លាំងសមត្ថកិច្ច គឺសុទ្ធតែលំបាកទាំងយប់ទាំងថ្ងៃដូចៗគ្នា ព្រោះថានេះគឺជាតួនាទី និងក៏ដូចជាការលះបង់ដ៏ខ្ពស់មួយ ដើម្បីសេចក្តីសុខប្រជាពលជនទាំងអស់គ្នា ឆាប់បានចាកផុតទុក្ខព្រួយពីជំងឺដ៏កាចសាហាវនេះ និងបានវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ។

ដោយឡែក បើយើងក្រឡេកមកមើលពីស្ថានភាពរបស់សមត្ថកិច្ចម្នាក់ ព្រោះតែរងនូវកម្តៅដ៏ក្តៅហែង បានធ្វើឲ្យដៃជើង មុខមាត់របស់គាត់ ឡើងខ្លោចអស់ហើយ ដោយបន្យល់ទុកនូវស្លាកស្នាមម៉ាស់ គួរឲ្យអាសូរជាខ្លាំង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Tep Pon បានបង្ហោះវីដេអូ និងភ្ជាប់សារសរសេររៀបទាំងក្តីអាណិតថា៖ «ម៉ោងជិត២ហើយ ទើបតែបានហូបបាយទេ អរគុណដល់បងៗកងកម្លាំង ដែលលះបង់ដេីម្បីប្រជាជន ដេីម្បប្រទេសជាតិយេីងទាំងមូល អរគុណសម្រាប់ការលះបង់ ២៩/ ០៤/២០២១»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×