Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយរៀងទទួលថវិកាចំនួន៦,០០០ដុល្លារ ពីសប្បុរសជន ក្នុងការងារបន្តទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃសៅរ៍ទី១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលថវិកាចំនួន៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារ) ពីលោកស្រី ឆោម និមល និងលោក ម៉ៅ ឡូយ តំណាងឲ្យលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារនិងក្រុមបាល់ទាត់វេសឃ្លីន ឧបត្ថម្ភដល់រដ្ឋបាលខេត្តក្នុងការងារទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងកាលនោះលោកអភិបាលខេត្តបានមានប្រសាសន៍ថា: ក្នុងកំឡុងពេល នៃការរីករាលជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងបន្តការខិតខំយកចិត្តទុកដាក់ ជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។

លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា: ថ្វីត្បិតតែខេត្តស្វាយរៀងបច្ចុប្បន្ន ក្រោយមានវិធានការកាត់ផ្តាច់ការចម្លងក៏ពិតមែន ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខេត្ត និងនៅតែបន្តការខិតខំដាក់ចេញ នូវទិសដៅសំខាន់ៗ ដើម្បីទប់ស្កាត់ការចម្លង និងដើម្បីសុខុមាលភាពប្រជាពលរដ្ឋខេត្តខេត្តស្វាយរៀង ជៀសឆ្ងាយពីការឆ្លងពីជំងឺដ៏កាចសាហាវមួយនេះ។

លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះលោកស្រី ប្រាក់ លីណា ព្រមទាំងក្រុមគ្រួសារ និងក្រុមបាល់ទាត់វេសឃ្លីន បានចូលរួមបរិច្ចាគនូវថវិកាជូនដល់រដ្ឋបាលខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា: ថវិកាដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែង ប្រើប្រាស់អោយចំទិសដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀង៕រក្សាសិទ្ធិដោយ៖ វ៉ៃកូ

×