ភ្នំពេញ-ក្រុមហ៊ុនមហាលាភឡូតូ បានប្រកាសនៃកម្មវិធីប្រូម៉ូសិនថ្មី គឺនឹងចាប់ដំណើរការជាថ្មីនៅកម្ពុជា និងមានការវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរតែម្តង។ នេះបើតាមការប្រកាសឲ្យដឹងពី លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ ក្រុមហ៊ុនមហាលាភ ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងមកនេះ នៅសណ្ឋាគាកាំបូឌីយ៉ាណា។
លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានមានប្រសាសន៏ថា ឆ្នោតមហាលាភឡូតូ ដែលទើបចាប់ផ្ដើមដំណើរការថ្មីនៅកម្ពុជាហើយឆ្នោតរបស់យើងទទួលបានការវិនិយោគនិងគ្រប់គ្រងដោយជនជាតិខ្មែរ។ យើងផ្ដោតសំខាន់លើតម្លាភាពទំនុកចិត្តនិងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសស្មើគ្នាក្នុងការឈ្នះនិងអាចផ្លាស់ប្តូរកំរិតជីវភាពរបស់ពួកគាត់។ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើអោយក្រុមហ៊ុនមហាលាភឡូតូយើងខ្ញុំបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះផងដែរដើម្បីជាការថ្លែងអំណរគុណ និងដើម្បីផ្តល់នូវសំណាងជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនមហាលាភឡូតូបានបង្កើតកម្មវិធីដ៏ពិសេសពេញរយៈពេល៣ខែ ជូនដល់អតិថិជនទាំងអស់រួមមាន៖
-ជាវឆ្នោតចំនួន ៤០០០៛ ទទួលបាន លេខលាភចំនួន ១លេខ
-ជវឆ្នោតចំនួន ៨០០០៛ ទទួលបាន លេខលាភចំនួន ២លេខ
-ជាវឆ្នោតចំនួន ១២០០០៛ ទទួលបាន លេខលាភចំនួន ៣លេខ
-លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ផ្ទួនៗ៖
-រង្វាន់Jackpot សរុបចំនួន ៦២៨លានរៀល ស្មើរនឹង $១៥៧,០០០
-ឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង $១,០០០កាន់តែពិសេសនោះគឺ ភ្នាក់ងារលក់ក៏នឹងទទួលបាន រង្វាន់ចំនួន ២០ម៊ឺនរៀលស្មើនឹង៥០$ នៅពេលអតិថិជនឈ្នះរង្វាន់។
មហាលាភនឹងចាប់ផ្តើមជាមួយរង្វាន់ធំ Jackpot៦២៨លានរៀល ឬ $១៥៧,០០០។រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះយើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលេខលាភដើម្បីស្វែងរកអ្នកមានសំណាង។
ហើយលទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់លើទូរទស្សន៍ CTN រៀងរាល់ថ្ងៃ។ដូច្នេះទស្សនិកជននៅទូទាំងប្រទេសអាចធ្វើជាសាក្សីនិងគណៈកម្មាធិការដើម្បីជាសង្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង។
នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា។យើងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជានឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះជាងឆ្នោតដទៃទៀតដែលគ្មានគុណភាពគ្មានតម្លាភាពនិងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ។
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ៖ 095 999 636៕ ដោយ-ក្រុមហ៊ុន