ខេត្តព្រះសីហនុ៖ បន្ទាប់ពីតំណើរការប្រការប្រកួតអស់រយៈពេល ៣ខែរួចមក កម្មវិធីប្រកួតកីឡាមហាជនដណ្ដើម ពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រៀបចំនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ ពិធីនេះ បានរៀបចំបិទនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ កាលពីរសៀលថ្ងៃទី11 ខែមីនា ឆ្នាំ2018។
នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតី និងជាកិត្តិយសក្នុងពិធីបិទការប្រកួតនេះ ក្នុងនោះក៏មានសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកព្រៃនប់ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សយ៉ាងច្រើនកុះករ។ របាយការណ៍បូកសរុបលទ្ធផល នៃការប្រកួតរយៈពេល ៣ខែកន្លងមកនេះ បង្ហាញថាការប្រកួតបាល់ទាត់មហាជនពានរង្វាន់ ឯកឧត្តម យន្ត មីន នៅស្រុកព្រៃនប់កន្លងមកនេះ មានចំនួន 19ក្រុម លើវិញ្ញាសារបាល់ទាត់មហាជន ប្រចាំស្រុកព្រៃនប់។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីប្រគល់ពានរង្វាន់នោះ ដោយបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះជោគជ័យ របស់ក្រុមកីឡាករមហាជនទាំងអស់ ដែលបាន ធ្វើការប្រកួតសម្រាប់កិត្តិយសខេត្តព្រះសីហនុផង និងបង្ហាញពីសក្ដានុពលនៃវិស័យកីឡាក្នុងរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម យន្ត មីន បានលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ទាំង 19 ក្រុម ដែលបានចូលរួមប្រកួតរយៈពេល 3ខែកន្លងមក ហើយរាល់ការប្រកួតរយៈពេល 3 ខែមកនេះ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បន្តថានេះជាការប្រកួត ក្នុងគោលបំណងដកស្រង់បច្ចេកទេស និង បទ ពិសោធន៍ពីក្រុមមួយទៅក្រុមមួយដើម្បីពង្រឹងក្រុមនីមួយៗ ឲ្យមានសមត្ថភាពល្អ សម្រាប់ការប្រកួត ក្នុងក្របខណ្ឌផ្សេងៗនៅពេលក្រោយទៀត។ អ្នករៀបចំកម្មវិធីប្រកួត បានឲ្យដឹងថា បន្ទាប់ពីការប្រកួតទាំង19ក្រុមនេះរួចមក ក្រុមកីឡាករ ដែលត្រូវបានការប្រកួតនៅថ្ងៃបិទការប្រកួតនេះ មានចំនួន 4 ក្រុម គឺរវាងក្រុមtexas និងក្រុម ឥន្ទ្រីដែកយកលេខ3 និងលេខ4 ។ ចំណែកក្រុមPSR វាលរេញ និងក្រុមណាវីមកពីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រជាប់លេខ1 និងលេខ2។ រីឯក្រុម ទទួលបានលេខ 4 បានទៅលើក្រុមក្រុមឥន្ទ្រីដែក លេខ3 បានទៅលើក្រុមtexas(LT)។ ក្រុមទទួល បានលេខ1 ទៅលើក្រុមវាលរេញ(pSVRFT) និងក្រុមទទួល បានលេខ2 គឺក្រុមកងទ័ពជើងទឹកមូលដ្ឋាន សមុទ្រ។ នាឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានអញ្ជើញចែកជូននូវរង្វាន់ជ័យលាភី និងរង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករមហាជនទាំងអស់ប្រកបដោយបរិយាកាសសប្បាយរីករាយ៕ ដែន សីមា