Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ប្រពន្ធ​ពុំ​អាច​ផ្តល់កំណើត «​កូនប្រុស​» បំពេញ​តាម​បំណង​ខ្លួន​បាន ប្តី​ចិត្ត​អប្រិយ​ចាក់ទឹក​អាស៊ីត​លើ​ប្រពន្ធ​ខឹង​ប្រពន្ធ​ពុំ​អាច​ផ្តល់កំណើត «​កូនប្រុស​» បំពេញ​តាម​បំណង​ខ្លួន​បាន ប្តី​ចិត្ត​អប្រិយ​ចាក់ទឹក​អាស៊ីត​លើ​ប្រពន្ធបណ្តាល​ឲ្យ​រលាក​​យ៉ាង​ធ្ងន់ធ្ងរ

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ជា​ប្តី​ម្នាក់​មានឈ្មោះ Siraj Biwi អាយុ ៣២ ឆ្នាំ ដែល​កំពុង​រត់គេច បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ឃោរឃៅ​ចាក់ទឹក​អាស៊ីត ទៅលើ​ប្រពន្ធ​របស់ខ្លួន ដោយសារ​…​។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ Farah Bije អាយុ ២៥ ឆ្នាំ រស់នៅ Moradabad នៃ​រដ្ឋ Uttar Pradesh បាន​ទទួលរង​ការ​រលាក​នៅលើ​ផ្ទៃមុខ ក និង​ខ្នង​របស់​នាង បន្ទាប់ពី​ប្តី​របស់​នាង​បាន​ចាក់​អាស៊ីត​លើ​រាងកាយ​របស់​នាង ព្រោះតែ​នាង​មិនបាន​ផ្តល់​កូនប្រុស​ឱ្យ​គាត់​។​

​ប្តី​ប្រពន្ធ​នេះ​បាន​រៀបការ​នឹង​គ្នា អស់​រយៈពេល ៨ ឆ្នាំ មកហើយៗ ថ្មីៗ​នេះ Farah បានផ្តល់​កំណើត​កូនស្រី​ទី​២​។​

Farah បាន​ប្រាប់​ប៉ូលីស​ឲ្យ​ដឹងថា ប្តី​របស់​នាង​បានទាមទារ​ឱ្យ​ឪពុកម្តាយ​របស់​នាង បង់លុយ​បន្ថែមឱ្យ​គាត់ នៅពេល​នាង​បរាជ័យ​ក្នុងការ​បំពេញ​តាម​ការសន្យា​របស់​នាង ដើម្បី​ផ្តល់​កូនប្រុស​ឲ្យ​គាត់​។​

​នៅពេល​នាង​បដិសេធ​សួរ​រឿង​លុយកាក់​ពី​ឪពុកម្តាយ​របស់​នាង ស្រាប់តែ​ប្តី​របស់​នាង​បាន​ចាប់ផ្តើម​ប្រើ​អំពើហិង្សា​មកលើ​រូបនាង ប៉ុន្តែ​នាង​ពុំដែល​គិតថា ប្តី​របស់​នាង​អាចធ្វើ​បាប​នាងយ៉ាងដូច្នេះទេ ៕ ចន្ទី

spot_img
×