ភ្នំពេញ៖ មានការ ភ្ញាក់ផ្អេីល ទាំងព្រឹក ប្រទះឃេីញសពចងកសម្លាប់ខ្លួន បន្សល់ទុកនៅរថយន្តវីតូសមួយគ្រឿងនៅកន្លែងកេីតហេតុ ភ្ញាក់ផ្អេីលពីប្រជាពលរដ្ឋ ថា មានមនុស្សចងកនិងខ្សែលីឡុងពណ៌ស ថ្ពក់ទៅក្រោយ ព្យួរនិងមែកដេីមអំពិលទឹក ដោយជេីងផុតពីដីប្រហែល២តឹក។

តាមប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា ក្រោយពីទទួលទូរសព្ទថាបានប្រទះឃេីញសពចងក កំលាំងប៉ុស្តិ៍បានមកដល់ទីតាំងកេីតហេតុភ្លាមៗ យកខ្សែព័ទ្ធបាំងមិនអោយប្រជាពលរដ្ឋចូលជិត ទុកអោយសមត្ថកិច្ចជំនាញ មកកោសល់វិច្ឆ័យ និងបានទំនាក់ទំនងក្រុមគ្រូពេទ្យបង្អែកសម្តេចឪ សម្ដេចម៉ែ មកពិនិត្យសំណាករកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន ទេីបអនុញាតិអោយខាងជំនាញកោសល់វិច្ឆ័យ ពិនិត្យបន្តដេីម្បីរកប្រភពនៃការស្លាប់ ក្រោយពិនិត្យរួចសពខាងលេីពិតជាបានចង់កសម្លាប់ខ្លួនមែន និងបន្សល់ទុកនូវរថយន្តម៉ាកវីតូសពណ៌លឿងពាកលស្លាកលេខភ្នំពេញ2 AS-6150 ក្នុងព្រៃក្បែរកន្លែងកេីតហេតុ។
សពដែលបានចងកសម្លាប់ខ្លួន វ័យជាង៣០ឆ្នាំ ពាក់អាវខៀវដៃវែងមួត្រឹកកំភួនដៃ និងស្លៀកខោជេីងវែងពណ៌ខ្មៅនិងមានស្នាមអារដៃខាងឆ្វេង សពមិនទាន់ស្គាល់អត្តសញាណនៅឡេីយ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានយករថយន្តខាងលេីទៅរក្សាទុកនៅប៉ុស្តិ៍បាក់ខែង ចំណែកសពដឹងយកមកដំកលនៅវត្តបាក់ខែង រងចាំសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ ៖ សារឿន







