Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច ចាប់គោយន្តដឹកឈើប្រណីត៤គ្រឿង ក្នុងភូមិសាស្ត្រឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប

ព្រះវិហារ ៖ លោកបណ្ឌិត សុខ ទូច បានថ្លែងថា នៅថ្ងៃទី១០-១១ ខែឧសភា ២០២១នេះ យើងចាប់បានគោយន្តដឹកឈើ៤គ្រឿងក្នុងភូមិសាស្ត្រឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលឈើទាំង៤ គោយន្តនោះ សុទ្ធសឹងជាប្រភេទឈើប្រណិត យើងឈប់ប្រគល់ទៅវិញហើយ ព្រោះអ្នករកស៊ីនេះ តាមដែលក្រុមការងារក្តាប់ព័ត៌មានបាន គឺមានជាប្រព័ន្ធកម្រិតខ្ពស់។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា យើងដឹងច្បាស់ណាស់ថា ការចាប់ឈើទាំងនេះ ទាំងខ្ញុំ និងមន្ត្រីឧទ្យានប្រឈមមុខនឹងគ្រោះថ្នាក់ ប៉ុន្តែបើយើងខ្លាចគ្រោះថ្នាក់ព្រៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនឹងត្រូវរលាយ ដូច្នេះ យើងត្រូវតែប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ ដើម្បីអភិរក្សដល់មនុស្សជំនាន់ក្រោយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×