Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនជាតិ​ចិន​៩​នាក់​បើក​ល្បែងស៊ីសង​ខុសច្បាប់​

spot_img

​ព្រះសីហនុ​៖​កម្លាំង​ផែន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​កណ្តាល​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩​នាក់ លើ​ករណី​ឆបោក និង​លួច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​ចំនួន ៩​នាក់ មក​សាកសួរ និង​ត្រៀម​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នេះ ចាត់ការ​តាម​នីតិវិធី​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ដោយមាន លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​សម្របសម្រួល​នីតិវិធី​។​

​លោក ហ៊ុន សុរិទ្ធី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា សកម្មភាព​ចុះបង្ក្រាប​ក​រ​ណី​ឆបោក និង​លួច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (Online Gambling)​នេះ មាន​ទីតាំង​នៅក្នុង​បុរី​ប៊ី​អេស (BS) ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ (​អូរ​៥) ក្រុងព្រះសីហនុ ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ស្នាក់​នៅក្នុង​បុរី​នេះ​ចំនួន ៩​នាក់ ស្រី ១​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ កុំ​ព្យួ​ទ័​រ​យួរដៃ (Laptop) ចំនួន ៨​គ្រឿង កុំព្យូទ័រ​ដិ​ស​ថប​(Desktop) ចំនួន ២​គ្រឿង ទូ​ស័ព្ទ​ដៃ​ចំនួន ៩​គ្រឿង កាត​ធនាគារ ឬ​អេ​ធី​អ៊ឹ​ន (ATM) ចំនួន ២៦​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ចិន ចំនួន ១០​សន្លឹក ម៉ាស៊ីន​បាញ់​លុយ​ចំនួន ៧​គ្រឿង ហ្វា​ស់ (Flash) ឯកសារ​ចំនួន ១​គ្រឿង និង លិខិតឆ្លងដែន​ចំនួន ១០​ក្បាល​។​

​លោក ហ៊ុន សុរិទ្ធី ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង ៩​នាក់​នោះ ត្រូវ​កម្លាំង​នគរបាល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នាំខ្លួន​មក​សាកសួរ និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បន្ត​ចាត់ការ​តាមច្បាប់​៕ ដោយ​៖ សត្យា​

spot_img
×