បុរសត្រកូលយ៉ាង បានដឹងរឿងពិត ក្រោយពេលចិញ្ចឹមឆ្កែអនាថា ១ ក្បាល ៣ ឆ្នាំក្រោយមកពេលវាមានទម្ងន់ ៨០ គីឡូក្រាម ទើបជឿថា ជាខ្លាឃ្មុំ។
តាម China News Service បុរសសញ្ជាតិចិនម្នាក់ ទើបតែដឹងថា សត្វដែលខ្លួនយកមកចិញ្ចឹម៣ឆ្នាំមកនេះ គឺជាខ្លាឃ្មុំ។ បុរសត្រកូលយ៉ាងឲ្យដឹងថា កាលពីខែ៤ ២០១៥ គាត់បានទៅបេះផ្សិតនៅលើភ្នំក៏ប្រទះឃើញសត្វមួយដូចជាឆ្កែ ក៏យកមកចិញ្ចឹម នៅផ្ទះរបស់គាត់នាសង្កាត់ Yongsheng ខេត្ត យូណាន ប្រទេសចិន រួចទុកចិញ្ចឹមដូចជាឆ្កែសម្លាញ់ចិត្តរបស់គាត់ ពីតូចមកវាប្រឡែងលេងជាមួយឆ្កែដទៃទៀតដូចធម្មតា។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃវាលូតលាស់យ៉ាងលឿន ទើបគាត់ពិនិត្យទៅថា វាមិនមែនជាឆ្កែទេ ហើយក៏សម្រេចចិត្តយកវាទៅប្រគល់ឲ្យមជ្ឈមណ្ឌលអភិរក្សសត្វ។
ពេលវាលូនលាស់មានទម្ងន់ដល់ទៅ ៨០ គីឡូក្រាម។
ខ្លាឃ្មុំជាសត្វមួយទាមទារច្បាប់អនុញ្ញាតទើបអាចចិញ្ចឹមបាន ពុំនោះសោតត្រូវរងការពិន័យ ដោយសារលោកចិញ្ចឹមបានយ៉ាងល្អ ទើបរួចផុតពីការជាប់ទោស។ យ៉ាងបានយកខ្លាឃ្មុំនេះទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វ៕ ចន្ទ្រា