Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេងហើយ ! បុរសរត់ម៉ូតូឌុបម្នាក់ ប៊ិះអស់ម៉ូតូ១គ្រឿង ដោយសារអ្នកជិះប្រើល្បិច ឲ្យដឹកនាំយកល្បួងលេងបុកប៊ីយែលេងៗ ចុងក្រោយស្រាប់តែ…(វីដេអូ)

ភ្នំពេញ ៖ នេះជាករណីដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនម្នាក់ ដែលអះអាងថា ជាតៃកុងឡាន មានប្រាក់ខែពី ៥០០ ដុល្លារ ទៅ ៦០០ ដុល្លារ បានឲ្យដឹកពីកន្លែងផ្ទះសំណាក់ឌុបទៅកន្លែងហាងកាហ្វេកៀបស៊ី តាមរយៈវិធីមួយនេះ ប៊ិះអស់ម៉ូតូ១គ្រឿង។

បុរសរូបនោះដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CEN ឲ្យដឹងថា ដំបូងឡើយ គាត់បានឌុបបុរសម្នាក់ ចេញពីសំណាក់មួយកន្លែងម្តុំកាំភ្លើងគួចកាណុង (ជ្រោយចង្វា) ដើម្បីទៅបើកប្រាក់ខែ នៅម្តុំស្ទឹងមានជ័យ (ឆ្លងស្ពានលូទឹកស្អុយចូលទៅរាងជ្រៅ ទល់មុខមន្ទីរពេទ្យរុស្ស៊ី) ក្នុងតម្លៃឈ្នួលឌុបទៅមក ២ ម៉ឺនរៀល។ នៅពេលទៅដល់ ជននោះបានឲ្យគាត់រង់ចាំសិន ព្រោះថៅកែឡានមិនទាន់មក និងបន្ទាប់មក បានធ្វើជាល្អ ទិញកាហ្វេឲ្យផឹក រួចក៏បបួលលេងបុកប៊ីយែ។

បុរសម៉ូតូឌុបបានរៀបរាប់បន្តថា ដំបូង ជននោះធ្វើជាលេងចេញតុង (លេងសប្បាយៗ) ជាមួយគាត់ ដើម្បីរង់ចាំថៅកែ ប៉ុន្តែ លុះបន្ទាប់មក ក៏លេចមុខគ្នីគ្នាជននោះ (ជើងខ្លាំងទម្លាក់ធ្វើស៊ី) ចូលមកលេងដូយ (១ទល់១) ដោយធ្វើជាអត់ចេះបុក (បុកចូលឡូស្អុយ) រហូតធ្វើឲ្យគាត់ឈ្នះបានលុយប្រហែល ៣០០ ដុល្លារ ទៅ ៤០០ ដុល្លារ (ប៉ុន្តែ លុយឈ្នះទាំងនេះ គឺ «អ្នកជិះម៉ូតូ» ដែលធ្វើជាឈរដាក់លុយនៅខាងគាត់ ជាអ្នកកាន់។

គាត់បន្តថា ប៉ុន្តែ នៅពេលទម្លាក់ឲ្យឈ្នះត្រឹមទឹកលុយប្រហែល ៤០០ ដុល្លារ ស្រាប់តែគេចាប់ផ្តើមបញ្ចេញថ្វីដៃ (លែងទម្លាក់ទៀតហើយ) រហូតធ្វើឲ្យគាត់ចេញលុងទៅៗ ហើយស្របពេលនោះ ក៏រាងឈឺក្បាលទំនងត្រូវថ្នាំក្នុងកាហ្វេ ជនដែលប្រើល្បិចឲ្យឌុបមក បានប្រាប់ឲ្យគាត់បញ្ចាំម៉ូតូនៅកន្លែងហាងកាហ្វេ (កន្លែងលេង) ហ្នឹងទៅ។

ទោះយ៉ាងណា បុរសម៉ូតូឌុបថា សំណាងហើយ ប្រហែលមានបារមីជួយ គាត់នៅមានស្មារតីឆ្លាត ក៏បានលេងល្បិចទៅពួកគេថា អត់បញ្ចាំនៅទីហ្នឹងទេ យកទៅម៉ូតូទៅបញ្ចាំកន្លែងបងប្អូននៅក្បែរហ្នឹងដែរ អត់អស់ការប្រាក់ ដោយទុកមួកសុវត្ថិភាពនៅទីនោះឲ្យពួកគេទុកចិត្ត នៅពេលនោះ គឺជាឱកាសដែលគាត់ដាក់មេប្រូចរត់យករួចខ្លួន ទាំងព្រលឹងអស់ពីខ្លួន។

តាមរយៈនេះផងដែរ គាត់ក៏សូមផ្តាំទៅបងប្អូនអ្នករត់ម៉ូតូឌុប ឬ កង់បីទាំងឡាយ សូមមានការប្រុងប្រយ័ត្ន ចំពោះស៊ីរបស់ភ្ញៀវជាជនខិលខូច ដែលបាននិយាយធ្វើជាល្អជាមួយយើង ប៉ុន្តែ ធាតុពិត គឺយកយើងទៅគៀបស៊ីដូចករណីគាត់អុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×