ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

នាង តាំង គីមហៀង ជាកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កូនស្រីបង្កើត និងកូនប្រសាររបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួន នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានឈ្មោះ តាំង គីមហៀង និងកូនប្រសារបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe បន្ទាប់ពីពួកគេរួមគំនិតគ្នា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាស ដើម្បីបំភាន់សាធារណជន ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV ។

មន្ត្រីនគរបាលជាន់ខ្ពស់នគរបាលជាតិ បានរៀបរាប់ទៀតថា កូនស្រីបង្កើត និងកូនប្រសារបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រី មួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិ ឲ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា ។
ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










