កាលពីពេលកន្លងទៅថ្មីៗនេះ មាននារីម្នាក់បានបង្ហោះសារតាមហ្វេសប៊ុក ដោយមានបំណងល្អផ្តាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នា បើអាចសូមកាត់បន្ថយការបរិភោគ «មី» ច្រើនហួសកម្រិត និងគ្រឿងទឹកកំប៉ុងជាប្រចាំថ្ងៃទៀតទៅ បន្ទាប់ពីប្អូនស្រីរបស់ខ្លួនត្រូវចូលពេទ្យ (រលាកពោះវៀនធ្ងន់ធ្ងរ ស្ទើរធ្លាយ) ដោយសារតែលទ្ធផល មានទម្លាប់បរិភោគមី និងគ្រឿងកំប៉ុង គ្មានលោះថ្ងៃ។

ដោយឡែក ករណីស្រដៀងគ្នានេះផងដែរ ថ្មីៗនេះ ក៏ត្រូវបានគណនីហ្វេសប៊ុកឈ្មោះថា Nin Nin ចែករំលែកឲ្យដឹងផងដែរថា៖ «គិតត្រឹមថ្ងៃទី25ខែ4ដល់ថ្ងៃទី15ខែ 5 ឈឺរហួត ចេញពីពេទ្យមួយ ចូលពេទ្យមួយ សេរ៉ូម ដួដៃមួយចូលដៃមួយ ចា ក់សុះដៃ សុះ ផ្លូវជំពេញលុយក៏អស់ ពេលវេលាក៏ខាត អ្នកកំដរក៏អស់កំលាំង រំខានពេទ្យទាំងយប់ប្រលប់អរគុណបងប្អូន នឹង មិត្តភក្តិទាំងអស់ដែលតែងតែបារម្មសួសុខទុក្ខ និងទៅសួសុខទុក្ខ។
អ្វីដែលគួរផ្តាំផ្ញើទៅបងប្អូន គឺត្រូវញ៉ាំបាយអោយទៀងពេល សម្រាកអោយគ្រប់គ្រាន់ ញុាំទឹកអោយច្រើន កុំសូវញាំគ្រឿងកំប៉ុងដែលមានជាតិហ្គ្រាសច្រើនពេក តមអាហារ គួតមរបស់រឹង ទំពាអោយម៉ត់ កុំញ៉ាំហិលពេក របស់ផ្អាប់ ម្ជួ មី (កុំញ៉ាំញឹញាប់ពេក សម្រាប់ខ្ញុំមីស្ទើរាល់ថ្ងៃ វាធ្វើអោយយើងស្អិតពោះវៀន) កុំញ៉ាំចំនីចោលបាយ សម្រាប់ខ្ញុំមិនសូវញាំបាយទេ ញ៉ាំតែចំនី សាច់អាំង គីមឈី រាល់យប់ ព្រោះចូលចិត្តតែវា មិនល្អសម្រាប់សុខភាព ជាពិសេសសម្រាប់ស្ត្រី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







