សព្វថ្ងៃ នេះ ដោយសារតែ វិទ្យាសាស្ត្រ មានការរីកចម្រើន នោះមនុស្សមួយចំនួន ជាពិសេសស្រី្តៗ គឺតែងចូលចិត្តកែច្នៃនូវអ្វីដែលធម្មជាតិបានផ្តល់មកឲ្យ ។ ក្នុងនោះដូចជា អ្នកមានស្បែកខ្មៅ ប្រើថ្នាំដុសខាត់ លាប ចាក់ថ្នាំ បកស្បែក ដើម្បីឲ្យសម្បុរសដូចសំឡីទាក់ទាញ និងខ្លះទៀត ក៏កែកុនមុខមាត់ រហូតប្រែក្លាយដូចទេពធីតាក៏មាន។

តែទោះយ៉ាងណា មិនមែនការកែកុនសម្រស់ គឺសុទ្ធតែទទួលបានដូចការប៉ងប្រាថ្នារបស់អ្នកនោះទេ ព្រោះថា លទ្ធផលមុខមាត់ប្រែជាខូចទ្រង់ទ្រាយលើសដើមមើលលែងយល់ ធ្វើឲ្យមានវិប្បដិសារីអស់មួយជីវិត កន្លងៗមក ត្រូវបានសារពត៌មានជាច្រើន បានចុះ ផ្សាយឲ្យឃើញមនុស្សស្ត្រីមួយចំនួន ត្រូវជួបទុក្ខដោយ សារការកែសម្ផស្ស ដែលឃើញហើយពិតជាគួរឲ្យអស់សំណើចជាខ្លាំង។
តួយ៉ាង ដូចស្ត្រីខ្មែរម្នាក់នេះជាគំរូ បានសម្រេចចិត្តចេញវីដេអូផ្តាំផ្ញើ ទៅអ្នកដែលនឹងមានបំណងចង់កែសម្ផស្សដទៃ មុននឹងសម្រេចចិត្តធ្វើការផ្លាស់ប្តូររូបកាយដែលធម្មជាតិផ្តល់ឲ្យ គួរឲ្យគិតពិចារណា កុំឲ្យដូចគាត់ សឹងតែមិនចង់ហ៊ានចេញមើលពិភពលោកខាងក្រៅ ព្រោះតែមាត់អាក្រក់ខ្លាំងពេក។
ស្ត្រីរូបនោះ បាននិយាយខ្សាវៗគួរឲ្យអាណិតថា៖ «ប្រាប់ដុកទ័រ ថាចាក់មាត់បេះដូង ដុកទ័រថា ខ្វះម៉ា CC កន្លះ CC ថែមកន្លះ CC រហូត ថែមរហូតចេញមាត់បែបនេះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



