Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន SCG ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ផលិតផល​ស៊ីម៉ងត៍ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ចុងក្រោយ​បំផុត​គឺ “K Cement Super Plastering” ស៊ីម៉ងត៍​ដំបូង​គេ​បំផុត​នៅ​កម្ពុជា

spot_img

​ភ្នំពេញ ​៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​នេះ ក្រុមហ៊ុន SCG ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ប្រចាំ​នៅ​តំបន់​អាស៊ាន​បានចាប់ផ្តើម​ដាក់ចេញ​នូវ​ផលិតផល​ស៊ីម៉ងត៍​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដ៏​ថ្មីស្រឡាង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។

“K Cement Super Plastering” គឺជា​ស៊ីម៉ងត៍​ដំបូង​គេ​បង្អស់​ដែល​ទម្ងន់​ត្រឹមតែ ៤០ គីឡូក្រាម​ប៉ុណ្ណោះ​។ ជា​មួយនឹង​កម្រិត​ដង់ស៊ីតេ​ខ្ពស់​ជាង​ស៊ីម៉ងត៍​ធម្មតា ស៊ីម៉ងត៍​បែប​ថ្មី​និង​ទំនើប​នេះ​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​អតិថិជន​ក្នុងការ​សន្សំសំចៃ​លើ​ការចំណាយ និង​ធ្វើអោយ​ដំណើរការ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​ប្រទេស​កម្ពុជា​គឺ​ជា​តារា​កំពុង​រះ​នៅក្នុង​ទ្វីប​អាស៊ី​ដែល​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧ ភាគរយ​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​មក​ហើយ ដោយ​មាន​ការគាំទ្រ​ពី​វិស័យ​សំណង់​និង​អចលនទ្រព្យ​។​ ជាមួយនឹង​បទពិសោធន៍​ដ៏​វិសេសវិសាល ពោរពេញ​ដោយ​មហិច្ឆតា និង​ជំនាញ​ខ្ពស់ ក្រុមហ៊ុន SCG តែងតែ​ផ្តោត​លើ​ការស្វែងរក​ការច្នៃប្រឌិត​ថ្មីៗ ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​
​សម្រាប់​ការដាក់​បង្ហាញ​នូវ​ផលិតផល K Cenment Super Plastering នៅក្នុង​ទីផ្សារ​កម្ពុជា​គឺជា​ប្រភេទ​ផលិតផល​ច្នៃប្រឌិត​ដ៏​ថ្មី​មួយ​នៅក្នុង​ទីផ្សារ​ដែល​ផ្តល់ជូន​អ្នក​នូវ​អត្ថប្រយោជន៍​និង​ការ​សន្សំ​ប្រាក់​កាន់តែច្រើន និង​មាន​លក្ខណៈ​ពិសេសៗ​ជាច្រើន​ដូ​ជា សម្រាប់​ស៊ីម៉ងត៍ Super K Cement Plastering ចំនួន ១ តោន​អាច​បូក​ចំណេញ ២៥ ភាគរយ​ច្រើនជាង​ស៊ីម៉ងត៍​បូក​ធម្មតា ដោយ​មិន​មាន​ស្នាម​ប្រឡាក់ មាន​ភាពងាយស្រួល​បូក មាន​ស្រទាប់​ល្អ​រលោង បាវ​វេច​ខ្ចប់​ត្រឹម​ទម្ងន់ ៤០ គី​ឡូ ស៊ីម៉ងត៍​សម្រាប់​បូក​លាយ​ជាមួយ​ឥដ្ឋ និង​ជញ្ជាំង ទាំង​សម្រាប់​ជញ្ជាំង​ឥដ្ឋ​រឹង​និង​ឥដ្ឋប្រហោង មានការ​វេច​ខ្ចប់​ជាមួយ​បាវ​ប្លា​ស្ទិក​ដែល​ធន់​នឹង​ការ​សឹករេចរឹល និង​ការការពារ​សំណើ​ម​ជា​អតិបរមា​ដែល​អាច​រក្សា​គុណភាព​ស៊ីម៉ងត៍​បាន​ល្អ​។​

​លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖”​ក្រុមហ៊ុន SCG នៅតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​សម្ភារៈ​អាគារ​ថ្មីៗ​។ សព្វថ្ងៃនេះ​យើង​កំពុង​ផ្តល់​ជូន​នូវ​ផលិតផល​ថ្មី​ដើម្បី​ផ្តល់​នូវ​ផលិតផល​ល្អ ៗ ដល់​អតិថិជន​របស់​យើង​។ “​ស៊ីម៉ងត៍ K Cement Super Plastering ” គឺ​ស៊ីម៉ងត៍​ទំនើប​ដំបូង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​វា​មាន​ដង់ស៊ីតេ​ខ្ពស់​ជាង​ស៊ីម៉ងត៍​ធម្មតា​ដែល​មានន័យថា​ប្រភេទ​ស៊ីម៉ងត៍​នេះ​គឺ​ធ្វើឡើង​ដើម្បី​ជំនួស​ឱ្យ​ការប្រើ​រូបមន្ត ៥០ គីឡូក្រាម ដូច្នេះ​អ្នក​ប្រើ​អាច​ធ្វើការ​បូក​ឬ​ការងារ​សំណង់​ផ្សេងៗ​ដូចគ្នា​បាន​ជាមួយ​ប្រភេទ​វេច​ខ្ចប់​ថ្មី​គឺ​ត្រឹមតែ ៤០ គីឡូក្រាម​ប៉ុណ្ណោះ​”​។

​ផលិតផល​ស៊ីម៉ងត៍​ទំនើប​នេះ​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់ផ្ទះ​ទទួល​បាន​គុណភាព​ល្អ​ដូចគ្នា​និង​មាន​ក្នុង​តម្លៃ​ធូរ​ថ្លៃ ហើយ​ជាមួយគ្នានេះដែរ សម្រាប់​ការ​វេច​ខ្ចប់​ថ្មី​នេះ​គឺ​វា​កាន់តែ​ស្រាល​ដូច្នេះ​ក៏​មានន័យថា​ការងារ​ក៏​កាន់តែ​ធូរស្រាល​ជាង​មុន​សម្រាប់​អ្នកម៉ៅការ​សំណង់ និង​មាន​ការ​សន្សំសំចៃ​សម្រាប់​ម្ចាស់ផ្ទះ​ផងដែរ​។​

​លោក Somwang បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​៖”​សម្រាប់​ផលិតផល​នេះ​យើង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​ទទួលបាន​ការផ្តល់​យោបល់​ល្អៗ​ពី​អ្នក​លក់​និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​យើង​បានប្រកាស​ផលិតផល​នេះ​កាលពីដើមឆ្នាំ​នេះ​។ មិន​ត្រឹមតែ​យើង​បាន​ចាប់ផ្តើម​ផលិតផល​នេះ​ទេ​ប៉ុន្តែ​យើង​ក៏​មាន​របកគំហើញ​ថ្មីៗ​ជាច្រើន​ទៀត​ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ​នេះ​រួម​ទាំង​ប្រភេទ​ផលិតផល​ស៊ីម៉ងត៍ និង​ប្រភេទ​ផលិតផល​ដំឡើង​លើដំបូល​អគារ​ផងដែរ​។ ផលិតផល​និង​សេវាកម្ម​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​តាម​តម្រូវការ​របស់​អតិថិជន​ដែល​ផ្តោត​លើ​ការបង្កើន​ស្តង់ដារ​សំណង់​នៅ​កម្ពុជា​”​។​

​ក្រៅពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្រុមហ៊ុន SCG យល់​ថា​ការអភិវឌ្ឍន៍​ធនធានមនុស្ស​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ក្រុមហ៊ុន​ក៏​បាន​ផ្តល់ជូន​នូវ​សកម្មភាព​ផ្សេងៗ​នៃ​ការទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ទាក់ទង​នឹង​ការអភិវឌ្ឍន៍​មនុស្ស​ដូចជា “​កម្មវិធី​សិក្សា​របស់​អ្នកម៉ៅការ​សំណង់​” ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​ជំនាញ​ផ្នែក​សាងសង់​រវាង​អ្នកម៉ៅការ​ដោយ​ផ្តល់ជូន​នូវ​ការហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​ដោយ​មិនចាំបាច់​បង់ថ្លៃ​សាលា​។​

កម្មវិធី​នេះ​គឺជា​កិច្ចសហការ​រវាង​វិទ្យាស្ថាន​និង​វិទ្យាស្ថាន​វិជ្ជាជីវៈ​ឈាន​មុខ​គេ​ដូចជា​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​និង​វិទ្យាស្ថាន​អភិវឌ្ឍន៍ជំនា​ញ​កម្ពុជា​-​ថៃ (CTSDI) ។ ក្រុមហ៊ុន SCG​យល់​ច្បាស់​អំពី​សារសំខាន់​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​និង​អនាគត​របស់​ពួកគេ​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​SCG​ផ្តួចផ្តើម​និង​ដឹកនាំ​សកម្មភាព​សហគមន៍​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​នៅ​ជុំវិញ​តំបន់​ផលិតកម្ម​លំដាប់​ពិភពលោក​៕​ ដោយ ​៖​ កូឡាប​

spot_img
×