Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន មាន​របៀប​សម្រក​ទម្ងន់​ចម្លែក តែ​ពេញ​និយម​

​ជាអាទិ៍​ការ​ហាត់ប្រាណ ឬ​តំណម​អាហារ​ជា​រឿង​បញ្ចុះទម្ងន់​ធម្មតា ប៉ុន្តែ​ពេល​អ្នក​ឮ​ថា​ការ​សម្រក​ទម្ងន់​ដោយ​ផ្លុំ​ប៉េង​ប៉ោង ចង​ម្រាមដៃ​ម្រាម​ជើង ឬ​បិទ​ស៊ីម​ទូរស័ព្ទ​នៅលើ​ខ្លួន នា​ប្រទេស​ចិន ប្រហែល​ជា​ធ្វើឲ្យ​អ្នក​មាន​ការភ្ញាក់ផ្អើល​។​

​ផ្លុំ​ប៉េងប៉ោង​នេះ​ជា​វិធី​សម្រក​ទម្ងន់​ពេញនិយម​នៅ​ជប៉ុន និង​ចិន ។ គេ​បកស្រាយ​ថា ការ​ផ្លុំ​ប៉េងប៉ោង​មួយ ធ្វើឲ្យ​ផ្ទៃ​ក្រឡានៃ​ទំហំ​សួត វា​នឹង​កើនឡើង សាច់ដុំ​ក៏​នឹង​ត្រូវបាន​ពង្រឹង ជា​ហេតុ​ធ្វើឲ្យ​សាច់​ដុំពោះ​ទទួល​ឥទ្ធិពល​។ ការធ្វើ​វិធី​នេះ ២០​ដង ក្នុង​១​ថ្ងៃ ដោយ​ផ្លុំ​ប៉េងប៉ោង​ចំនួន​១០ វា​អាច​ជួយ​ឲ្យ​កាត់បន្ថយ​ទំហំ​ត្រគាក ២​សង់ទីម៉ែត្រ ដោយ​ប្រើ​ពេល​ក្នុងអំឡុង ៤​ថ្ងៃ​។​

​ជំនឿ​លើ​ការផឹក​ទឹកខ្មេះ ការផឹក​ទឹកខ្មេះ​នៅ​ប្រទេស​ចិន ត្រូវបាន​គេ​ជឿថា នឹង​សម្អាត​ក្រពះ និង​ថែម​ទាំង​ជួយ​មិន​ឲ្យ​កើត​ជំងឺ​ទល់លាមក ព្រមទាំង​ផ្តាសាយ​។ ជនជាតិ​ចិន​ជា​ច្រើន​និយម​ផឹក​ទឹកខ្មេះ​ដើម្បី​សម្រក​ទម្ងន់ ដោយ​ពួកគេ​លាយ​ទឹកខ្មេះ​ជាមួយ​ទឹក ក្រោយ​ពេល​ផឹក​ទឹកខ្មេះ​នោះ​ពួកគេ​ត្រូវ​ផឹក​ទឹកឃ្មុំ​ដើម្បី​កាត់បន្ថយ​បញ្ហា​ក្រពះ​។

​ជនជាតិ​ចិន​ចាត់ទុកថា ប្រសិទ្ធភាព​នៃ​ម៉ាញ៉េទិក ដែល​ត្រូវបាន​ចម្លង​ឆ្លងកាត់​ស្បែក​ចូល​មក​សរីរាង្គ​។ ពួក​គេ​ជឿ​ថា វា​នឹង​មាន​ការកែសម្រួល​លំហូរ​ឈាម ពិសេស​ប្រសិនបើ​វា​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ជីពចរ​សំខាន់ និង​ទទួលបាន​ផល​ល្អ​ច្រើន​ដល់​ខ្លួន​។​

​ការ​ខ្ចប់​រាងកាយ​ដោយ​ស្បោង​នីឡុង នារី​ប្រទេស​ចិន​ច្រើន​ជឿថា គេ​អាច​ប្រើ​ស្បោង​នីឡុង​ដើម្បី “​ខ្ចប់​” ដៃជើង ឬ​កន្លែង​ផ្សេងទៀត ធ្វើឲ្យ​វា​បែកញើស ហេតុនេះ​វា​នឹង​កាត់បន្ថយ​ខ្លាញ់​បាន​។ ការចង​ជើង​ដោយ​ខ្សែ​នីឡុង នារី​ខ្លះ​ជឿថា ការប្រើ​ខ្សែ​នីឡុង​ចងជើង​ក្នុង​រយៈពេល​១០​នាទី អាច​ធ្វើឲ្យ​ញើស​ហូរ ហើយ​ខ្លាញ់​ក៏​ចេញពី​រាងកាយ​។​

​ការចង​ក្រវ៉ាត់​មេជើង នេះ​ជា​របៀប​មួយ​ដែល​ជនជាតិ​ជប៉ុន និង​ចិន ដោយ​ពួកគេ​យក​កៅស៊ូកង​រឹត​ម្រាមជើង​ជាប់​គ្នា រួច​ដេក​ឲ្យ​ត្រង់ ពួកគេ​ផ្ងារ​ផ្កាប់​ក្នុង​ឥរិយាបថ​របៀបនេះ ៣​នាទី​ម្តង​។

​យក​បង់​រុំ​ម្រាមដៃ

​របៀប​អនុវត្ត​គឺ ៖ យក​បង់​រុំ​ដៃ​នាង ខណៈពេល​ម្រាម​ដទៃ​ទៀត​រក្សា​ឲ្យ​ត្រង់​។ គេ​ត្រូវ​រក្សា​ឲ្យបាន​ឥរិយាបថ​បែបនេះ​យ៉ាងតិចបំផុត ១៥​នាទី ។​

​ប្រើ​ភ្លើង​ដើម្បី​ដុត​ខ្លាញ់​ក្បាលពោះ វិធីសាស្ត្រ​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​ការ​ជប់​ខ្យល់ ដើម្បី​បន្ថយ​ជាតិ​ខ្លាញ់​៕​

×