ចូលរួមធ្វើប្រតិបត្តិការអនឡាញ និងការទូទាត់ជាអេឡិចត្រូនិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩! នេះជាសារពីធនាគារជាតិនៃកម្ពុជាដើម្បីជំរុញអតិថិជន និងពាណិជ្ជករឱ្យងាកមកប្រើប្រាស់កាបូបអេ ឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់នានា ដូចជាកម្មវិធីបាគងដើម្បីចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់សេវាធនាគារ ឌីជីថល អាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយនូវតម្រូវការនៃការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។
ទន្ទឹមនោះ ធនាគារជាតិ នៃកម្ពុជាក៏បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័ននានា ក្នុង ប្រទេសកម្ពុជាផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួសឱ្យប្រតិបត្តិការទូទាត់ដែលប្រើប្រាស់ក្រដាសប្រាក់។
លោកជំទាវ ជា សីរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាផ្នែកមួយដ៏មានសារសំខាន់នៃការខិតខំប្រឹងប្រែងរួមគ្នារបស់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជំងឺកូវីដ-១៩”។ ទាំងនេះជាមូលហេតុដែលយើងកំពុងលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យប្រើប្រាស់ កាបូបអេឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់ ដូចជាកម្មវិធីបាគងសម្រាប់ជំនួសឱ្យការទូទាត់ជាក្រដាសប្រាក់ ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ និងហានិភ័យរាតត្បាត។

អង្គការសុខភាពពិភពលោកជំរុញឱ្យមានការប្រុងប្រយ័ត្ននៅពេលកាន់ក្រដាសប្រាក់ និងបានណែនាំដល់ ប្រជាពលរដ្ឋគ្រប់រូបត្រូវលាងដៃឱ្យបានស្អាតបន្ទាប់ពីកាន់ក្រដាសប្រាក់ ជាពិសេសនៅពេលប៉ះពាល់ ឬញ៉ាំអាហារ។
លោកជំទាវ ជា សិរី បានបន្ថែមថា៖ “បើទោះជាធនាគារជាតិនៃកម្ពុជាពិនិត្យឃើញថា ប្រជាពលរដ្ឋ ភាគច្រើននិយមធ្វើប្រតិបត្តិការទូទាត់ ដោយប្រើប្រាស់ក្រដាសប្រាក់ក្តី ក៏ធនាគារជាតិនៃកម្ពុជានៅតែ ជំរុញ ពាណិជ្ជករ និងអតិថិជនឱ្យងាកមកប្រើប្រាស់ការទូទាត់ជាអេឡិចត្រូនិក ដោយសារការអនុវត្តនេះនឹងអាចពង្រឹងចំណេះដឹងនៃការប្រើប្រាស់ការទូទាត់ឌីជីថល និងទាក់ទាញ ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់នេះបានកាន់តែទូលំទូលាយតាមរយៈកម្មវិធីទូទាត់ទាំងនោះ”។

កាលពីឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបាន ដាក់ដំណើរការប្រព័ន្ធទូទាត់សងប្រាក់រួមមួយ ដែលអនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការបានច្រើនមុខងារដូចជា កាបូបអេឡិចត្រូនិក (E-Wallet) ការទូទាត់ចល័ត និងកម្មវិធីធនាគារអនឡាញ ដែលមុខងារទាំងអស់នេះស្ថិតក្នុងកម្មវិធីតែមួយ។
ប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិ នៃកម្ពុជា បានតភ្ជាប់ជាមួយគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នៅកម្ពុជាជាច្រើន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ជាឌីជីថលបានទូលំទូលាយ និងមានប្រសិទ្ធភាព ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដែលជាសមាជិករបស់ប្រព័ន្ធបាគង រួមមានធនាគារអភិវឌ្ឍអាស៊ី ធនាគារអេស៊ីលីដា ធនាគារវិនិយោគនិង អភិវឌ្ឍន៍កម្ពុជាធនាគារប្រៃសណីយ៍កម្ពុជា ធនាគារ កាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ធនាគារជីបម៉ុង ខមមើសលប៊ែង ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារហត្ថា ម.ក ធនាគារកម្ពុជាសាធារណៈ ធនាគារព្រីនស៍ ម.ក ធនាគារហ្វីលីព ភីអិលស៊ី ធនាគារភ្នំពេញពាណិជ្ជ ធនាគារស្ថាបនា ធនាគារវីង (ខេមបូឌា) ម.ក គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុទទួលប្រាក់បញ្ញើអេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុទទួលប្រាក់បញ្ញើដាប់ប៊ែលយូប៊ីហ្វាយនែន គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ស្ពីតផេ ម.ក គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទ្រូម៉ាន់នី និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់អ៊ីម៉ាន់នី។

ជាមួយនឹងកិច្ចការងារលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជាស្ថិតនៅកម្រិតឈានមុខ (forefront) នៃការលើកកម្ពស់សេវាទូទាត់ឌីជីថល។ យោងតាមប្រភពពីធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នមានប្រជាជនកម្ពុជាច្រើនជាង ៥៩% បានធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនតាមប្រព័ន្ធអនឡាញ។
លោកជំទាវ ជា សិរី បានថ្លែងថា៖ “កម្មវិធី ទូទាត់ឌីជីថលជាឧបករណ៍មួយ ដែលមានប្រសិទ្ធភាពក្នុងការធានា និងផ្តល់លទ្ធភាពឱ្យគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គមទទួលបានការចូលប្រើប្រាស់សេវាធនាគារ។ បច្ចុប្បន្ន ដើម្បីសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ បាន
ជំរុញឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុយកចិត្តទុកដាក់លើការ ឈានទៅ រកសង្គមដែលមិនប្រើប្រាស់ក្រដាស់ប្រាក់”។
អំពីធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុ និងត្រួត-ពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃសំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខណ្ឌនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជា-ណាចក្រកម្ពុជា។
ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យគ្រឹះស្ថានធនា គារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រចាំចេញផ្សាយរបាយការណ៍ និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ ដំឡើងតា រាងស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណទេយ្យក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ CEN