Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន T-SHOP ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលម៉ាក Baseus

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធី សបឯ.ក ( T-SHOP ) បានរៀបចំកម្មពិធី ប្រកាសតំណាង នាំចូល និងចែកចាយផ្តាច់មុខ ជាផ្លូវការ លើផលិតផលម៉ាក Baseus នៅផ្សារទំនើប AEON MALL ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់គ្រប់គ្រង និងដៃគូអាជីវកម្ម អតិថិជន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។


ពិធីដ៏ពិសេសនេះ បានប្រារព្ធធ្វើឡើង ក្នុងគោលបំណង ប្រកាសដល់សាធារណជន ឲ្យបានជ្រាបថា មានតែក្រុមហ៊ុន T-SHOP តែមួយគត់ ដែលមានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលផលិតផល ម៉ាក Baseus មកកាន់ប្រទេសកម្ពុជា នឹងចែកចាយ ទៅតាមបណ្តាហាងផ្សេងៗទៀត ដើម្បីធ្វើការលក់បន្ត ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ថ្នាក់គ្រប់គ្រងក្រុមហ៊ុន T-SHOP បានមានប្រសាសន៍ ក្នុងពេលថ្លែងសុន្ទរកថាថា៖ “ថ្ងៃនេះ ក្រុមហ៊ុន T-SHOP មានកិត្តិយសជាខ្លាំង ដែលទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខ ពីក្រុមហ៊ុន Baseus ក្នុងការនាំចូល និង ចែកចាយផលិតផលម៉ាក Baseus ទូទាំងប្រទេសកម្ពុជា ។ យើងខ្ញុំរីករាយ ជាខ្លាំងចំពោះលទ្ធផល សព្វថ្ងៃ ដែលម៉ាកយីហោ Baseus មួយនេះទទួលបានការចាប់អារម្មណ៍ និង គាំទ្រជាខ្លាំងពីសំណាក់អតិថិជន ក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ។
បេសកកម្មរបស់យើង គឺចង់ក្លាយទៅជាម៉ាក យីហោលេខ ១ នាំមុខគេ ខាងផ្នែកផលិតផល គ្រឿងតុបតែងទូរស័ព្ទ ( Phone Accessories ) ក្នុងប្រទេសកម្ពុជា នៅឆ្នាំបន្ទាប់ទៀត។”

ផលិតផលម៉ាក Baseus របស់ក្រុមហ៊ុន T-SHOP ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយ នៅលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្រោមទូរស័ព្ទ (Phone Case) កញ្ចក់ការពារទូរស័ព្ទ (Screen Protector) ថ្មជំនួយទូរស័ព្ទ (Power Bank) ខ្សែសាកទូរស័ព្ទ (USB Cable) ឧបករណ៍បំប៉ងសំឡេង (Speaker) កាសត្រចៀក (Earphone) ឧបករណ៍ប្រើប្រាស់ក្នុងឡាន ( Car Accessories ) ដុំសាក (Adapter) ឧបករណ៍បញ្ជូនរូបភាព HDMI និងគ្រឿងបន្លាស់ទូរស័ព្ទ ជាដើម។


រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន T-SHOP មាន ១០ សាខា និង Baseus មាន ៣ សាខាដែលកំពុងដំណើរការ ហើយនិងមានសាខាជាច្រើនទៀត ដែលនឹងបើកដំណើរការ នៅពេលដ៏ខ្លីខាងមុខនេះ ផងដែរ ។
ដូចនេះ ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន T-SHOP សូមស្វាគមន៍ចំពោះលោកអ្នក ដែលមានចំណាប់អារម្មណ៍ ចង់ក្លាយជាដៃគូ ទទួលសិទ្ធិអាជីវកម្ម (Franchise) ពីក្រុមហ៊ុន T-SHOP ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដោយលោកអ្នក អាចទាក់ទងទូរស័ព្ទ មកកាន់លេខ 023 885 988 ឬ អញ្ជើញមកកាន់ការិយាល័យធំ ដែលមានទីតាំងនៅ ផ្ទះលេខ 88 ផ្លូវ 215 សង្កាត់វាលវង្ស ខណ្ទ៧មករា រាជធានីភ្នំពេញ។


ប្រសិនជាលោកអ្នក ត្រូវការជាវផលិតផលណាមួយ ដូចដែលបានជម្រាបខាងលើ សូមអញ្ជើញទៅកាន់សាខា Baseus ឬ T-SHOP ណាមួយ ដែលនៅជិតលោកអ្នកបំផុត ផងដែរ។
ចំពោះព័ត៌មានលម្អិត អំពីផលិតផលម៉ាក Baseus សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ Baseus គឺ Baseus Cambodia ឬតាមគេហទំព័រ របស់ក្រុមហ៊ុន www.tshopinternational.com៕ដោយ៖កូឡាប

 

  

spot_img
×