នៅថ្ងៃទី១៧ ខែតុលានេះ ធនាគារប្រជាជនចិន បានចេញផ្សាយ “របាយការណ៍ឆ្នាំ2017 ស្តីអំពី អន្ដរជាតូបនីយកម្មនៃប្រាក់ RMB” ដែលក្នុងនោះបានចែងថា ការជំរុញប្រើប្រាស់ RMB នៅអន្តរជាតិ មានស្ថិរភាពនៅឆ្នាំ២០១៦ ហើយ RMB បានរក្សាឋានៈឱ្យមានស្ថិរភាពនៅក្នុងប្រព័ន្ធរូបិយវត្ថុពិភពលោក។
របាយការណ៍បានលើកឡើងថា គិតមកដល់ចុងឆ្នាំ២០១៦ មានប្រទេសនិងតំបន់សរុបចំនួន ១៨ ដែលទទួលបានទឹកប្រាក់វិនិយោគបរទេស(RQFII) គិតជាRMB សរុបមាន ១,៥១ទ្រីលានយ័ន (ប្រហែលស្មើនឹង២២៨ រយលានដុល្លារ(។ ស្ថាប័នបរទេសចំនួន៤០៧ ត្រូវបានអនុញ្ញាតឱ្យចូលក្នុង ទីផ្សារមូលបត្របំណុលអន្តរធនាគារ ដែលការវិនិយោគសរុបមាន ១,៩៧ ទ្រីលានយ័ន) ប្រហែលស្មើ នឹង២៩៨ ពាន់លានដុល្លារ(សម្រាប់កំណត់ត្រាចូលក្នុងទីផ្សារ។
ទន្ទឹមហ្នឹងនេះដែរ ធនាគារប្រជាជនចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណ ទ្វេភាគីជាមួយធនាគារមជ្ឈិម ឬអាជ្ញាធររូបិយប័ណ្ណ នៅក្នុងប្រទេស ឬតំបន់ចំនួន៣៦ ដែលមានទំហំ ទឹកប្រាក់នៃកិច្ចព្រមព្រៀងជាង ៣,៣ទ្រីលានយ័ន(ប្រហែលស្មើនឹង៤៩៨ ពាន់លានដុលារ។( ព្រម ទាំងបានរៀបចំការទូទាត់ប្រាក់ RMB នៅក្នុងប្រទេស និងតំបន់ចំនួន ២៣ ដែលក្នុងនោះមានអាស៊ី អាគ្នេយ៍ អឺរ៉ុប មជ្ឈឹមបូព៌ា ទ្វីបអាមេរិក អូសេអានី និងអាហ្វ្រិក ជាដើម។ យោងតាមស្ថិតិមិនច្បាស់ការ គិតត្រឹមដល់ឆ្នាំ២០១៦ ប្រទេសនិងតំបន់សរុបជាង ៦០ បានធ្វើឱ្យប្រាក់ RMB ចូលទៅក្នុងទុនបម្រុង រូបិយប័ណ្ណបរទេស។
នៅថ្ងៃទី១២ ខែតុលា នេះ លោកស្រី Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានចូលរួម ធ្វើបទសម្ភាសន៍ដែលរៀបចំដោយសារព័ត៌មាន People’s Daily។ លោកស្រីបានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ចិន ការប្រើប្រាស់ប្រាក់ RMB និងកាន់តែមានភាពមមាញឹកជា បន្តបន្ទាប់ ហើយដំណើរការអន្ដរជាតូបនីយកម្មនៃប្រាក់RMB នឹងមានល្បឿនលឿនជាបន្តបន្ទាប់ ដែលវានឹងក្លាយទៅជាផ្នែកមួយនៃតួនាទីដឹកនាំរបស់ប្រទេសចិននៅលើពិភពលោក។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ប្រាក់ RMB ត្រូវដាក់បញ្ចូលជាផ្លូវការនៅក្នុងកញ្ចប់រូបិយប័ណ្ណ SDR របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហើយដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាមួយដ៏សំខាន់ក្នុងដំណើរការអន្ដរជាតូបនីយកម្មនៃប្រាក់RMB។ យោងតាមស្ថិតិនៃសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុ(SWIFT)របស់ធនាគារពិភពលោក(SWIFT) កាលពីក្នុងខែធ្នូ ឆ្នាំ២០១៦ ប្រាក់RMB បានក្លាយ ជារូបិយប័ណ្ណទូទាត់ធំទី៦ នៅលើពិភពលោកដែលមានអត្រាចំណែកទីផ្សារស្មើនឹង ១,៦៨ភាគរយ ។
图为10月12日,人民日报记者采访国际货币基金组织(IMF)总裁拉加德。人民日报记者吴乐珺摄
ថ្ងៃទី១២ ខែតុលា ការសម្ភាសលោកស្រី Lagarde ប្រធាន IMF ។
រូបមកពី Wu Lejun
ដោយ៖ People’s Daily