ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការបង្រៀន និងការរៀនតាមអនឡាញ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។
ដើម្បីធានាបាននូវការបន្តការសិក្សា របស់សិស្សានុសិស្ស នៅមធ្យមសិក្សា ក្នុងពេលដែលសាលារៀន ផ្អាកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅទូទាំងប្រទេស អាចពិនិត្យលទ្ធភាព អនុវត្តការបង្រៀន និង រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ឬរៀនតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាព និងធនធានក្រោមការច្នៃប្រឌិតរបស់លោកគ្រូ អ្នកគ្រូនៅតាមមូលដ្ឋាន។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តអាចចេញសេចក្ដីណែនាំបន្ថែម ស្តីពីការអនុវត្តសេចក្ដីណែនាំរួមនេះ ទៅតាមស្ថានភាពជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន។

ក្នុងន័យនេះ ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន/គណៈកម្មការទ្រទ្រង់សាលារៀន ស្តីពី ការបន្តដំណើរការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








