Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បើករថយន្ត​អូ​ឌី​គេច​ពី​ម៉ូតូ​បួង​ចង្កូត​ជ្រុល​បុក​ជញ្ជាំង​សណ្ឋាគា​រតាយ​ម៉េង​បាក់​កញ្ចក់​មួយ​ផ្ទាំង​

ភ្នំពេញ​÷​បុរស​ជនជាតិ​ចិន​បាន​បើករថយន្ត​ម៉ាក​អូ​ឌី​ក្នុង​ល្បឿន​លឿន​បាន​បត់​ស្តាំ​បម្រុង​ចូល​កន្លែង​ស្នាក់នៅ​ស្រាប់តែ​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​បាន​បួង​ចង្កូត​ជ្រុល​ទៅបុក​ចូល​ជញ្ជាំង​កញ្ចក់​សណ្ឋាគា​រតាយ​ម៉េង​បណ្តាល​ឲ្យ​បាក់​ជញ្ជាំង​អស់​មួយ​ផ្ទាំង សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅវេលា​ម៉ោង ៩និង២០ នាទី​យប់​ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AJ 1799 បើកបរ​ដោយ​បុរស​ជន​ជាតិចិន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ជាប់​សណ្ឋាគា​រតាយ​ម៉េង​បាន​បត់​ស្តាំ​គោលបំណង​ចូលទៅ​កន្លែង​ស្នាក់នៅ​ស្រាប់តែ​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​ក៏​បួង​ចង្កូត​គេច​ទៅបុក​ចូល​សណ្ឋាគា​រតាយ​ម៉េង​បាក់​កញ្ចក់​មួយ​ផ្ទាំង​និង​សម្ភារៈ​មួយចំនួន​។ ចំណែក​តៃកុង​រថយន្ត​នៅ​កន្លែងកើតហេតុ​រង់ចាំ​ការដោះស្រាយ​ជាមួយ​ម្ចាស់​សណ្ឋាគារ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​រួច​បាន​ពិនិត្យ​ជំវិញ​កន្លែងកើតហេតុ​ក៏​ឲ្យ​ភាគី​បង្ក​សម្របសម្រួល​ជាមួយ​តំណាង​ម្ចាស់​សណ្ឋាគារ ដោយ​ភាគី​បង្ក​មិន​ចង់​វែងឆ្ងាយ​ក៏​ព្រម​សង​ក្នុងការ​ជួសជុល​ទាំងអស់​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តងទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​ សា​មេ​ត​

×