Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារសំឡេងពិសេស សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធករណីចាក់វ៉ាក់សាំង ជូនពលរដ្ឋអនុវត្តតាមផែនការយុទ្ធសាស្រ្តផ្ការីក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ណែនាំដល់រដ្ឋមន្រ្តី អភិបាលរាជធានី ខេត្ត ឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំង តាមវិស័យនៅខេត្តនេះបន្តិច ខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តផ្ការីក តាមរយៈការចាក់ស្រោចវ៉ាក់សាំង ជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។

សម្ដេចបានមានប្រសាសន៍ថា “យើងបានប្រើយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញទៅក្រៅ ហើយយើងមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនោះបន្តិច កន្លែងនេះបន្តិចបានទេ ព្រោះវាមិនបានផល ដូច្នេះយើងត្រូវចាក់ស្រោចកន្លែងមួយៗដើម្បីឲ្យវាមានភាពសាំ ដូចជានៅរាជធានីភ្នំពេញ ដែលចាក់បានជាង១លាននាក់ហើយ”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×