Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! ឈ្លោះប្រកែកគ្នាឡើងបែកផ្សែង រវាងជាងឡាន និងអ្នកកាសែតដែលច្បាស់លាស់ ២គឺ២ ៣គឺ៣ រឿងធ្វើម៉ាសុីនត្រជាក់ឡាន លទ្ធផលបែរជា… (វីដេអូ)

ស្រុកក្រឡាញ់ ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង ចំពោះជម្លោះប្រកែកគ្នាឡើងបែកផ្សែង ដោយនិយាយមិនស្តាប់គ្នាបាន រវាងជាងជួសជុលឡាន «ជាង ឆក» នៅស្រុកក្រឡាញ់ និងអតិថិជនអ្នកកាសែតម្នាក់ ដែលមានបញ្ហាគ្រឿងម៉ាសុីនត្រជាក់ យកឡានមកធ្វើ តែចុងក្រោយ ជាងធ្វើលើសពីលក្ខខណ្ឌក្នុងតម្លៃដែលបានចរចាគ្នារួច ពោលគឺពី ២ មុខ ឡើងដល់ ៣ មុខ។

ទាក់ទងនឹងលក្ខខណ្ឌធ្វើ២មុខ តែរាលដាលដល់ ៣ មុខ នាំឲ្យកើតរឿងប្រកែកគ្នាបែបនេះ បើតាមអតិថិជនអ្នកកាសែតរូបនោះ បានបញ្ជាក់ឲ្យដឹងថា ឡានរបស់គាត់ ដំបូងឡើយ ម៉ាសីុនត្រជាក់ គឺនៅត្រជាក់ ប៉ុន្តែ អត់សូវមានខ្យល់ចេញ អុីចឹង គាត់ចង់ឲ្យឡានគាត់មានខ្យល់ចេញធម្មតាវិញ។ ហើយនៅពេលមកដល់កន្លែងជួសជុល ជាងថាឲ្យលាងកញ្ច្រែង និងប្តូរហ្គាស អស់តម្លៃ ៣៥ ដុល្លារ ប៉ុន្តែ នៅពេលលាងប្តូរហ្គាសរួចរាល់អស់ហើយ ឃើញថាចេញខ្យល់ល្អ (OK) តែបែរជាបាត់ភាពត្រជាក់ទៅវិញ។ ហើយបន្ទាប់មក ជាងក៏ថា ការបាត់ភាពត្រជាក់នេះ បណ្តាលមកពីបញ្ហា Compressor ខ្សោយ គឺត្រូវតែដូរថ្មីមួយទៀត ទើបត្រឡប់មកភាពត្រជាក់ឡើងវិញ។

មូលហេតុដែលពូអ្នកកាសែតរូបនោះ មិនអាចទទួលយកបាន គឺដោយសារជាងឲ្យដូរគ្រឿងបន្លាស់ Copressor ដើម្បីឲ្យត្រជាក់ (ឡើងដល់៣មុខ) ខណៈដែលគាត់បានអះអាងថា ឡានរបស់គាត់មុនយកមកធ្វើ គឺត្រជាក់ធម្មតា ដោយគ្រាន់តែមានបញ្ហាខ្យល់ខ្សោយប៉ុណ្ណោះ។ និយាយឲ្យងាយយល់ទៅ គឺពូអ្នកកាសែត ចង់បន្ទោសជាងថា ធ្វើលក្ខខណ្ឌ២ (ប្តូរហ្គាស និងលាងកញ្ច្រែង) រួច បែរជាធ្វើឲ្យម៉ាសីុនត្រជាក់របស់គាត់ បាត់ភាពត្រជាក់ ហើយជាងបែរជាឲ្យដូរ Compressor ឯណាផ្សេងទៀត។

អ្វីដែលគួរឲ្យហួសចិត្តនោះ បើទោះជាជាងព្យាយាមលើកហេតុផលឡើងថា ម៉ាសីុនត្រជាក់ឡានរបស់គាត់ ត្រជាក់តិច បើក១កាំក៏អត់ត្រជាក់ បើក២កាំក៏អត់ត្រជាក់ដែរ ហើយចេញទឹកទៀតយ៉ាងណា ក៏ពូអ្នកកាសែត នៅតែប្រកាន់ជំហរថា ឡានរបស់ត្រជាក់ខ្លាំង។

តែយ៉ាងណា រឿងនេះ យើងក៏មិនដឹងថា ត្រូវបានចចរចាសម្របសម្រួលដោះស្រាយគ្នាយ៉ាងណានោះទេ ខណៈភាគីខាងអ្នកកាសែតថា បើមិនធ្វើឲ្យត្រជាក់វិញ នឹងប្តឹង ខណៈខាងជាងឡានវិញ ក៏បានចាក់បណ្តោយថា ឲ្យទៅប្តឹងឯណប្តឹងទៅ។

ដោយឡែក ងាមកស្តាប់មតិមហាជនជនវិញ ឃើញថា ភាគច្រើននាំគ្នាស្តីបន្ទោសអ្នកកាសែតកប់ៗ និងបានលើកឡើងថា ធម្មតាគ្រឿងឡានយើងវិភាគថា ខូច២តែដល់ពេលដោះធ្វើជាក់ស្ដែង វាអាចខូចដល់ទៅ៣ឯណោះ បើលោកឯងមិនមែនជាជាង លោកឯងមិនដឹងទេ បើចេះខ្លាំងណាស់ ធ្វើខ្លួនឯងទៅ កុំមករកជាង។ តែយ៉ាងណា ក្នុងនោះក៏មានមតិមួយ បានលើកយកបទពិសោធន៍ដែលខ្លួនបានជួបប៉ះចំជាងធ្វើសុី ដោយរៀបរាប់ឲ្យដឹងថា៖ «ម្នាក់ៗឃើញតែកាន់ជើងជាង ជេរអ្នកកាសែត ខ្ញុំអត់កាន់ជើងខាងណាទេ ព្រោះអត់ប្រយោជន៍ ជាងខ្លះក៏ខូច អ្នកកាសែត ក៏មិនប្រាកដថាអាក្រក់ទាំងអស់ដែរ ត្រូវចាំភូតនៅនឹងហោ ចោរនៅនឹងជាង ខ្ញុំក៏ធ្លាប់ធ្វើឡាននៅស្វាយដែរ ១០ជាងឆ្នាំមុន អស់ជាង១ពាន់ ចុងក្រោយ ដូចយកលុយហែកចោល ជិះមិនចង់ដល់ខេត្តពោធិ៍សាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×