Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែស្រណោះ ! ជាង១ខែមុនពេលស្លាប់ ស៊ិន ឧត្តមផល្លា មានក្តីប្រាថ្នាចុងក្រោយមួយ គឺចង់រស់ដើម្បីធ្វើរឿងមួយនេះឲ្យចប់សិន តែជាអកុសល…

ភ្នំពេញ ៖ តារាសម្តែង និង ចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសមិត្តភក្តិរួមអាជីព និងប្អូនៗជាសិល្បករជំនាន់ក្រោយដែលបានស្គាល់ច្បាស់ សឹងតែមិនអាចទទួលយកបាន ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ថា អ្នកនាងបានទទួលមរណភាព ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

តារាចម្រៀងស្រីដ៏ស្រគត់ស្រគំវ័យ ៤១ ឆ្នាំ រូបនេះ ត្រូវបានដឹងថា កាលពីថ្មីៗនេះ បានបង្ហោះ សំណេរទម្លាយចេញការពិត ទៅដល់បងប្អូនមហាជន ដែលចង់ដឹងពីអាការជំងឺ និងក៏ដូចសុខភាពរបស់ខ្លួន យ៉ាងដូច្នេះ ថា៖ «បងប្អូន តែងតែ ខមមិន (comment) សួរខ្ញុំថា តើ ខ្ញុំកើតអីមែនទេ? ឥឡូវនេះ ខ្ញុំសម្រេចថា បង្ហាញការពិតហើយ គឺខ្ញុំកំពុងតែ រស់នៅ ជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ»។

តែយ៉ាងណា ក្រោយបើកបង្ហាញការពិតនេះ មិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែលេចឮដំណឹងដ៏សោកសៅ ចេញពីមិត្តរួមអាជីពម្នាក់របស់អ្នកនាង គឺលោក ភីលីព ដែលបានប្រកាសថា «RIP សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះមរណភាព តារាចម្រៀងល្បីឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរ នៅព្រឹកថ្ងៃទី ២៨ ឧសភា ២០២១ វេលាម៉ោង ៧និង៣០នាទីព្រឹកនេះសង្ខាមិនទៀងមែន ព្រោះខ្ញុំទេីបតែនិយាយជាមួយគាត់ តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថាគាត់នឹងមិនអីទេអ្វីៗ នឹងប្រសេីរទ្បេីងតែពេលនេះប្អូនទៅបានសុខហេីយ»។

ដោយឡែក អ្វីដែលគួរឲ្យស្រណោះជាខ្លាំងនោះ គឺមុនពេលដឹងថាខ្លួន មិនអាចនៅមានជីវិតយូរបន្តទៀត ស្រ្តីមេម៉ាយកូន៣នាក់ដ៏កម្សត់រូបនេះ ធ្លាប់បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ក្តីប្រាថ្នាជាចុងក្រោយដ៏ធំរបស់ខ្លួន គឺចង់រស់បានឃើញកូនៗធំ មានគ្រួសារអស់ ដោយក្នុងនោះ អ្នកនាង សិុន ឧត្តមផល្លា បាននិយាយថា៖ «ក្នុងចិត្តខ្ញុំ គ្រាន់តែ ចង់ឃើញកូនៗខ្ញុំ មានប្ដី មានប្រពន្ធរួចហើយ ចាំយកខ្ញុំទៅ ពេលណា ក៏បានដែរ»។ ប៉ុន្តែ ជាអកុសល មជ្ជរាជឥតក្តីមេត្តា នៅតែតាមផ្តាច់ជីវិតរបស់អ្នកនាង ឲ្យលាចាកលោកចោលក្រុមគ្រួសារ ពិសេសកូនប្រុសស្រីទាំង៣នាក់ ឲ្យកំព្រាគ្មានអ្នកម្តាយហៅទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×