Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករតាមដងផ្លូវ ៖ សម្លាប់មនុស្ស ៦០៦នាក់ស្លាប់ និងរបួស ១៥២៧នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៤៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើង ១០៧១លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦០៦នាក់ និងរបួសចំនួន ១៥២៧នាក់ ក្នុងនោះធ្ងន់ចំនួន ៨៧៥នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៣លើក ស្លាប់ ២នាក់ និងរបួស៣នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៤៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨៤៤៦០គ្រឿង ក្នុងនោះម៉ូតូចំនួន ៦១១៧៧គ្រឿង និងរថយន្តចំនួន ២៣២៨៣គ្រឿង ក្នុងនោះរថយន្តតូច ១៧៨៨៥គ្រឿង និងធំ ៥៣៨៩គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×